Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រៅពីជនបរទេស ពលរដ្ឋខ្មែរអាចត្រឡប់មកកម្ពុជាវិញបាន មិនចាំបាច់មានវិញ្ញាបនប័ត្របញ្ជាក់ថាគ្មានកូវីដឡើយ

ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលមានបំណងចង់វិលត្រឡប់ពីក្រៅប្រទេសមកកម្ពុជាវិញ មិនចាំបាច់តម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ១៩ ទេ។ នេះបើយោងតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ។

ក្នុងសំណេរលើផេកហ្វេសហ៊ុកផ្លូវការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សម្ដេចបានសម្រេចវិធានការដោះស្រាយជាផ្លូវការចំពោះពលរដ្ឋខ្មែរដែលកាន់លិខតឆ្លងដែនកម្ពុជា ហើយដែលកំពុងធ្វើដំណើរ ឬមានបំណងធ្វើដំណើរពីក្រៅប្រទេសវិលត្រឡប់ចូលមកកម្ពុជាវិញ គឺមិនតម្រូវឱ្យមានវិញ្ញាបនប័ត្របញ្ជាក់សុខភាពថា គ្មានជំងឺឆ្លងកូវីដ១៩ ទេ។ វិធានការនេះ គឺនឹងជួយសម្រួលដល់ពលរដ្ឋនៅក្រៅប្រទេស ឆាប់បានវិលត្រឡប់មកជួបជុំក្រុមគ្រួសារនៅក្នុងប្រទេសខ្លួនវិញ។

ជាមួយគ្នា សម្ដេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប៉ុន្តែពេលវិលត្រឡប់មកដល់ប្រទេសវិញ គឺតម្រូវឱ្យចូលពិនិត្យសុខភាព និងពិនិត្យសំណាក ហើយដាក់ឱ្យស្នាក់នៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ រង់ចាំលទ្ធផលសំណាកថា តើមានរោគឆ្លងឬអត់រោគឆ្លង ទើបអនុញ្ញាតឱ្យទៅលំនៅដ្ឋានវិញ។

សូមរម្លឹកថា អំឡុងពិភពលោកកំពុងផ្ទុះរីករាលដាលវីរុសកូវីដ១៩ ខ្លាំង ក្នុងខែមីនា រាជរដ្ឋភិបាលកម្ពុជា បានចេញវិធានការ ដោយតម្រូវឱ្យជនបរទេសណា ដែលមានបំណងចង់ចូលមកកម្ពុជា ត្រូវតម្កល់លុយប្រមាណ ៥០ ០០០ដុល្លារ និងត្រូវពិនិត្យសុខភាពបញ្ជាក់ពីស្ថានទូតជាមុនសិន ទើបអនុញ្ញាតឱ្យចូលជាន់ទឹកដីកម្ពុជា។ វិធានការនេះដែរ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការនាំចូលនៃជំងឺឆ្លងកូវីដ១៩៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9263248