
លោក Lay សមាជិកក្រុម EXO បានបង្ហាញនូវរូបថតគម្របមុខមួយសន្លឹកដ៏ប្លែក នៃអាល់ប៊ុមបទចម្រៀងថ្មីរបស់លោក ដែលមានចំណងជើងថា “LIT” ។
តារាចម្រៀងដ៏មានប្រជាប្រិយរូបនេះកំពុងរៀបចំធ្វើឱ្យកក្រើកពិភពតន្ត្រីចិនកុកងឺ ជាមួយនឹងសម្លេងស្រទន់ និងស្នាមញញឹមរបស់លោកនៅក្នុងអាល់ប៊ុមបទចម្រៀងទោលនាពេលខាងមុខនេះ ហើយនឹងធ្វើឱ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំនូវការត្រឡប់មកវិញលើកនេះ ។
គួរបញ្ជាក់ផងដែរថា អាល់ប៊ុមបទចម្រៀងទោលទី៤ របស់ Lay គ្រោងនឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop