សមាគមន៍អាកាសចរណ៍អន្តរជាតិ IATA បានប្រកាសឲ្យដឹងថា គិតមកដល់ពាក់កណ្តាលខែឧសភា បណ្តាប្រទេសជុំវិញពិភពលោកបានចំណាយប្រាក់ដល់ទៅ១២០ពាន់លានដុល្លារ ជួយដល់វិស័យអាកាសចរណ៍ ដំណើរការឡើងវិញ ក្រោយកូវីដ១៩ ។
កាលពីថ្ងៃទី២៦ ខែឧសភា IATA បានប្រកាសថា ជំនួយទាំងនោះបានជួយដល់បណ្តាក្រុមហ៊ុនអាកាសចរណ៍ ក្នុងលក្ខណៈឲ្យខ្ជី ។ អគ្គនាយក IATA លោក Alexandre De Juniac បានបញ្ជាក់ថា បណ្តាល ក្រុមហ៊ុនអាកាចរណ៍ អាចនឹងបន្តជួបបញ្ហា ដោយសារតែប្រាក់បំណុល។ ចំណែក លោក Brian Pearce ប្រធានហិរញ្ញវត្ថុរបស់ IATA បានប្រកាសថា ក្រុមហ៊ុនអាកាសចរណ៍ចំនួន២៩០ក្រុមហ៊ុន ជាសមាជិក មិនទទួលបានការបែងចែកប្រាក់ជំនួយស្មើភាពគ្នានោះឡើយ។
លោក Brian Pearce បានបញ្ជាក់ថា ប្រសិនបើមិនមានការកែប្រែ ហើយជើងហោះហើរក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ មិនដំណើរការវិញ ចាប់ពីខែមិថុនា និង ជើងហោះហើរអន្តរជាតិដំណើរការវិញ នៅខែកក្កដា ឆ្នាំ២០២០ និងមានក្រុមហ៊ុនជាច្រើន ត្រូវក្ស័យធនជាមិនខាន។
បើតាមការលើកឡើងរបស់ IATA វិស័យអាកាសចរណ៍រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែការបិទទ្វារប្រទេស បិទការហោះហើរ។ បើតាមការព្យាករណ៍ រហូតដល់ឆ្នាំ២០២៣ ទើបក្រុមហ៊ុនអាកាសចរណ៍ អាចវិលត្រឡប់មកដូចដើមវិញ៕ ប្រែសម្រួលដោយ៖ MEO