Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខេត្តពោធិ៍សាត់ ត្រៀមទទួលគម្រោងអភិវឌ្ឍន៍វារីអគ្គិសនី តម្លៃជាង២៣១លានដុល្លារ ឆាប់ៗនេះ

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៣ ទទួលវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរពីរាជរដ្ឋាភិបាល ក្នុងគម្រោងវិនិយោគលើវិស័យ ៣ ផ្សេងគ្នា ជាមួយទុនសរុបប្រមាណចំនួន ២៤៦លានដុល្លារ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ។

តាមការបញ្ជាក់ឱ្យដឹងថា សំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-“CAM M J AGRICULTURAL CO., LTD.” គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២១៦កន្លែង។

២-“HOUNEN SOLAR INC CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្តាន់រយ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

៣-“SPHP (CAMBODIA) CO., LTD.” គម្រោងអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ អនុភាព៨០MW ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២៣១,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨១កន្លែង៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9263069