
កម្សាន្ត
Violette ចេញមុខបកស្រាយរឿងដែលមហាជនកំពុងយល់ច្រលំ គឺជាការត្រៀមចេញបទចម្រៀងថ្មីរបស់នាងតែប៉ុណ្ណោះ
ចំណងស្នេហ៍រវាងតារាចម្រៀងស្រី Violette Wautier ដែលជាម្ចាស់បទចម្រៀងដ៏ល្បីល្បាញ «Smoke» បានប្រកាសបើកចំហរទំនាក់ទំនងស្នេហាជាកំលោះសង្ហា Kao Jirayu មិនទាន់បានមួយឆ្នាំផង ស្រាប់តែលេចឮដំណឹងថាកំពុងជួបបញ្ហារង្គោះរង្គើ។
អ្នកគាំទ្រជាច្រើនកំពុងមានការសង្ស័យដោយសង្កេតឃើញថា Violette បានបង្ហោះរូបថតនៅលើគណនីអ៊ីនស្តាក្រាមផ្លូវការបស់ខ្លួន ដោយភ្ជាប់ជាមួយចំណងជើងប្លែកៗដែលកាន់តែបញ្ជាក់ឲ្យឃើញថាជាសញ្ញាបង្ហាញពីការបែកបាក់ស្នេហា។
ជាក់ស្ដែងកាលពីយប់មិញ Violette បានបង្ហោះវីដេអូចេញមុខបកស្រាយដល់មហាជននឹងសុំទោសដែលធ្វើឲ្យមានការព្រួយបារម្ភ និងយល់ច្រលំជាមួយអ្វីដែលនាងបានបង្ហោះប្លែកៗនោះ គឺជាការត្រៀមចេញបទចម្រៀងថ្មីរបស់នាងតែប៉ុណ្ណោះ ហើយនាងក៏មិននឹកស្មានថារឿងបានកើតឡើងដល់ថ្នាក់នេះដែរ៕