ក្រុម Bayern Munich បានយកឈ្នះ Borussia Dortmund ដោយលទ្ធផល ១-០ និងបញ្ចប់ភាពស៊ុតចូល៣៨ប្រកួតជាប់ៗគ្នារបស់ Dortmund ថែមទៀតផង។
គ្រាប់បាល់តែមួយគ្រាប់គត់ដែលកើតឡើងក្នុងជំនួបការប្រកួតបាល់ទាត់ដ៏ធំជាងគេរបស់លីគកំពូលអាល្លឺម៉ង់ រកបានដោយកីឡាករ Joshua Kimmich នៅនាទីទី៤៣ ខណ:ក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះ ធើ្វការសម្រុកខ្លាំងដែរ តែមិនអាចទម្លុះសំណាញ់ទីបាន។
ចប់ការប្រកួត Bayern Munich យកឈ្នះ Dortmund ដោយលទ្ធផល ១-០ និងដាច់ចំនួន៧ពិន្ទុនៅលើកំពូលតារាងផងដែរ ខណ:នេះជាលើកដំបូងចាប់តាំងពីខែមករាឆ្នាំ២០១៨ ដែល Borussia Dortmund មិនស៊ុតបញ្ចូលទីក្នុងដីខ្លួនឯងនៃក្របខណ្ឌ Bundesliga៕
ប្រភព៖ Dailymail