Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទិវាជ័យជម្នះ​៧៥ឆ្នាំ​ នៅរុស្ស៊ី ប្តូរទៅថ្ងៃទី​២៤ ខែមិថុនា

គោលដៅដង្ហែក្បួនព្យុហយាត្រា ទិវាជ័យជម្នះរបស់រុស្ស៊ី នៅតែបន្តធ្វើឡើង ប៉ុន្តែត្រូវបានលើកពេល ។ នៅពេលនេះ រុស្ស៊ីសម្រេចដង្ហែក្បួនព្យុហយាត្រាខួប៧៥ឆ្នាំ នៃថ្ងៃជ័យជម្នះលើរបបហ្វាស៊ីស នាថ្ងៃទី២៤ ខែមិថុនា។

ប្រធានាធិបតី ពូទីន បានសម្រេចចិត្តដង្ហែក្បួនព្យុហយាត្រាអបអរទិវាជ័យជម្នះលើរបបហ្វាស៊ីស នាថ្ងៃទី២៤ ខែមិថុនា ខាងមុខ ជំនួសថ្ងៃទី៩ ខែឧសភា ដោយសារតែការឆ្លងរាលដាលកូវីដ-១៩។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានផ្សាយថា ថ្ងៃជ័យជម្នះលើរបបហ្វាស៊ីស តែងតែធ្វើឡើង​ នៅថ្ងៃទី៩ ខែឧសភា ជារៀងរាល់ឆ្នាំ។ ប៉ុន្តែពិធីខួប៧៥ឆ្នាំ ត្រូវបានពន្យារពេល រហូតដល់ថ្ងៃទី២៤ ខែមិថុនា។

នៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានបញ្ជាក់ថា ប្រធានាធិបតី ពូទីន បានប្រកាសថា «ខ្ញុំបានចេញបញ្ជាឲ្យរៀបចំពិធីដង្ហែក្បួនព្យុហយាត្រា ទិវាជ័យជម្នះ៧៥ឆ្នាំដ៏អធឹកអធម នាថ្ងៃទី២៤ ខែមិថុនា ។ ពិធីដង្ហែក្បួននឹងធ្វើឡើងនៅទីលានក្រហម និងទីក្រុងមួយចំនួនក្នុងប្រទេសរុស្ស៊ី»។

មេដឹកនាំរុស្ស៊ី ក៏បានបញ្ជាឲ្យកម្លាំងទាហាន រក្សាសុវត្ថិភាពខ្ពស់។ នៅក្នុងពិធីព្យុហយាត្រា និងលុបចោលនូវសកម្មភាពមួយចំនួន ដែលអាចប្រឈមហានិភ័យខ្ពស់ពីការឆ្លងកូវីដ-១៩។

បើតាម​គម្រោង មានយន្តហោះចម្បាំង៧៥គ្រឿង ចូលរួមក្នុងពិធីនេះ ក្នុងនោះមានយន្តហោះចម្បាំង MiG-31K បំពាក់មីស៊ីលល្បឿនលឿន Kinzhal និងយន្តហោះទម្លាក់គ្រាប់បែក យន្តហោះដឹកជញ្ជូន ឧទ្ធម្ភាគចក្រ​ជាច្រើនគ្រឿងទៀត៕​ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9262878