Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រមណីយដ្ឋាន «ភ្នំទាក់ទ្រាំង» ក្នុងខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាល បង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ

(ភ្នំពេញ)៖ រមណីយដ្ឋាន «ភ្នំទាក់ទ្រាំង» ដែលជាតំបន់រមណីយដ្ឋានធម្មជាតិដ៏ស្រក់ត្រកាលមួយ នៅក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ។

ក្នុងអនុក្រឹត្យស្តីពីបង្កើតរមណីយដ្ឋាន «ភ្នំទាក់ទ្រាំង» ជាតំបន់បេតិកភណ្ឌធម្មជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញថា ការបង្កើតរមណីយដ្ឋាន «ភ្នំទាក់ទ្រាំង» ជាតំបន់បេតិកភណ្ឌធម្មជាតិ មានគោលបំណងការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់, កម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។

ការបង្កើតនេះ ក៏ក្នុងគោលបំណងការពារសោភណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងជំនឿដែលគ្រប់សកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន។

ក្នុងអនុក្រឹត្យបានបន្ថែមទៀតថា ការបង្កើតរមណីយដ្ឋាន «ភ្នំទាក់ទ្រាំង» ជាតំបន់បេតិកភណ្ឌធម្មជាតិ ក៏មានគោលបំណងផ្តល់សេវាកម្មធម្មជាតិ និងវប្បធម៌សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។

ក្នុងអនុក្រឹត្យ បានបញ្ជាក់ដែរថា តំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំទាក់ទ្រាំង» មានវិសាលភាពលាតសន្ធឹងលើផ្ទៃដីទំហំ ៧៩.៨២ហិកតា ស្ថិតក្នុងភូមិសាស្ត្រឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ក្នុងអនុក្រឹត្យ បានកំណត់ឱ្យក្រសួងបរិស្ថានជាអ្នកមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិ «ភ្នំទាក់ទ្រាំង» ដោយសហការជាមួយក្រសួង ស្ថាបូនពាក់ព័ន រដ្ឋបាលខេត្តបាត់ដំបង និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។

សូមបញ្ជាក់ថា «ភ្នំទាក់ទ្រាំង» មានចំងាយប្រមាណ ៤១គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ យោងតាមរដ្ឋបាលខេត្តបាត់ដំបង ភ្នំនេះ កើតមានឡើងតាំងពីយូរយារណាស់មក ដោយពុំអាចកំណត់ឆ្នាំបានច្បាស់លាស់នោះឡើយ។

រដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា នៅក្នុងភ្នំទាក់ទ្រាំងនេះ ក៏មានល្អាងមួយវែង ដែលទទួលបានការទាក់ទាញពីអ្នកទេសចរទៅលេងកម្សាន្ត និងគោរពបន់ស្រន់តាមជំនឿរបស់ប្រជាពលរដ្ឋផងដែរ។

ក្រៅពីភ្នំទាក់ទ្រាំង នៅថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចបង្កើត «ភ្នំប្រាំពីរ» នៅក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនេះ ជាតំបន់បេតិកភណ្ឌធម្មជាតិផងដែរ៕

from: https://tnaot.com/km/m/detail/article/9262863