Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនស្នើឲ្យកាណាដា ដោះលែងអគ្គនាយកហិរញ្ញវត្ថុ Huawei ជាបន្ទាន់

រដ្ឋាភិបាលចិន​ បានប្រកាសថា​ អាមេរិក និងកាណាដា បានប្រើប្រាស់សន្ធិសញ្ញា​បញ្ជូនអ្នកទោស ហើយបានដាក់គំនាបទៅលើពលរដ្ឋចិន ​​ដោយមិនមានមូលហេតុ​ច្បាស់លាស់។

សារព័ត៌មាន THX ​កាលពីថ្ងៃទី​២៦ ខែឧសភា អ្នកនាំពាក្យ​ក្រសួងការបរទេសចិន​ បានអំពាវនាវដល់ កាណាដា​ឲ្យកែកំហុសរបស់ខ្លួន ​ ហើយដោះលែងអគ្គនាយកហិរញវត្ថុចិន ​​លោកស្រី​ Meng Wanzhou ឲ្យមានសេរីភាពឡើងវិញ ហើយវិលត្រឡប់មកកាន់ចិនវិញ ដោយសុវត្ថិភាព។

សកម្មភាពខាងលើបានកើតឡើង ក្នុងពេលកាណាដា បើកសវនាការកាត់ទោស​លោកស្រី ម៉ែង នៅថ្ងៃ ទី​២៧ ខែឧសភា ។  អាមេរិក និងការណាដា បានរួមគំនិត្យគ្នា ដាក់គំនាបលើពលរដ្ឋចិន​។ នេះជាបញ្ហានយោបាយ​ទាំងស្រុង បំពានច្បាប់​សិទ្ធិមនុស្ស ។ រដ្ឋាភិបាលចិនបានប្តេជ្ញា​ផលប្រយោជន៍ និងពលរដ្ឋ​របស់ចិន​។

ភាគីកាណាដា ​ចាំបាច់ត្រូវតែ​កែកំហុសរបស់ខ្លួន ​ហើយដោះលែង​លោកស្រី ម៉ែង ជាបន្ទាន់ ឲ្យវិលត្រឡប់មកកាន់ប្រទេសចិនវិញ​៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9262813