Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាមេរិក ភ័យបះសក់នឹងទង្វើប្រកបដោយគ្រោះថ្នាក់របស់​យន្តហោះចម្បាំងរុស្ស៊ី Su-35

សារព័ត៌មានsputnik បានផ្សាយ​នៅថ្ងៃទី​២៧ ខែឧសភា ឆ្នាំ២០២០ថា កងទ័ពជើងទឹក​អាមេរិក​បានរិះគន់​ទង្វើប្រកបដោយគ្រោះថ្នាក់ និងមិនទទួលខុសត្រូវ​របស់​យន្តហោះចម្បាំងរុស្ស៊ី Su-35 នៅពីលើសមុទ្រមេឌីទែរ៉ាណេ​ ដែលហោះទៅស្ទាក់​យន្តហោះស៊ើបការ​ណ៍​អាមេរិក P-8A Poseidon ខណៈកំពុងល្បាត ​កាលពីថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ២០២០ ។ 

កម្លាំងជើងទឹកអាមេរិក​អះអាងថា សកម្មភាព​មិនទទួលខុសត្រូវ និងគ្រោះថ្នាក់បែបនេះ​របស់រុស្ស៊ី​ បានកើតឡើង​​៣លើករួចមកហើយ ក្នុងរយៈពេល​២ខែកន្លងមកនេះ ។ ប្រភពថា អាកាសយានិក​រុស្ស៊ី​ បានហោះហើរ​ក្នុងលក្ខណៈអសុវត្ថិភាព មិនទទួលខុសត្រូវ ទៅស្ទាក់​យន្តហោះស៊ើបការណ៍​ និងល្បាត​ P-8A របស់កម្លាំងជើងទឹកអាមេរិក​ ។ 

យន្តហោះរុស្ស៊ី​ពីរគ្រឿងហោះស្ទាក់​យន្តហោះចារកម្មអាមេរិក​​​ប្រហែល​៦៥នាទី នៅលើដែនទឹកអន្តរជាតិ ។ ការហោះតាម និងមានរយៈចម្ងាយខ្លីពីគ្នានោះ ត្រូវបានចាត់ទុកថា ជាអំពើ​ប្រកបដោយគ្រោះថ្នាក់ មិនមានអាជីព​ នោះឡើយ ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់កម្លាំងជើងទឹកអាមេរិក​ ។ ប្រភពថា ទង្វើបែបនេះ​របស់​អាកាសយានិក​រុស្ស៊ី មិនស័ក្តិសម​ ឬស្របទៅតាម​ច្បាប់ទម្លាប់​ស្តីអំពី​ការហោះហើរ​នៅលើផ្លូវអន្តរជាតិនោះទេ ។ 

គួរបញ្ជាក់ថា ករណីស្រដៀងគ្នានេះដែរ បានកើតឡើង​កាលពីពីខែមេសា ឆ្នាំ២០២០ កាលណោះ​​កម្លាំងជើងទឹក​អាមេរិក​បានរិះគន់​ទង្វើ​អាកាសយានិកយន្តហោះចម្បាំងរុស្ស៊ី Su-35s ដែលបាន​ហោះស្ទាក់​យន្តហោះស៊ើបការណ៍អាមេរិក​ តែចម្ងាយប្រហែល​២៥ម៉ែត្រប៉ុណ្ណោះពីគ្នា ។ 

ក្រសួងការពារជាតិរុស្ស៊ី នៅគ្រានោះបានចេញមុខអះអាងថា ប្រព័ន្ធរ៉ាដា​រុស្ស៊ី​ចាប់បាន​យន្តហោះសត្រូវ​កំពុងហោះចូលកៀកដែន​អាកាស​របស់ខ្លួន ទើបនាំឲ្យមានការចេញយន្តហោះចម្បាំងSu -35s ទៅស្ទាក់​និងបណ្តេញ​ចេញយ៉ាងដូច្នោះ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9262767