Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

និស្សិតថៃចំនួន ៥នាក់ដែលមកពីអារ៉ាប៊ីសាអូឌីតធ្វើតេស្តវិជ្ជមានកូវីដ-១៩

និស្សិតថៃ ៥នាក់ដែលវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីតឆ្លងកាត់ប្រទេសម៉ាឡេស៊ីបានធ្វើតេស្តវិជ្ជមាន​កូវីដ-១៩។

រូបតំណាង

និស្សិតទាំងនោះស្ថិតក្នុងចំណោម​ ៣៩នាក់ដែលបានវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយពួកគេបានមកដល់ប្រទេសថៃតាមច្រកត្រួតពិនិត្យអន្តោប្រវេសន៍ Padang Besar នៅព្រំដែនថៃ – ម៉ាឡេស៊ី។ ​បច្ចុប្បន្នពួកគេត្រូវបានដាក់ឱ្យស្ថិតនៅដាច់ដោយឡែកក្នុងប្រទេសថៃ។ មន្ត្រីសុខាភិបាលថៃបានមានប្រសាសន៍ថា ក្រុមនិស្សិតដែលឆ្លងជំងឺនេះឥឡូវត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្ត​Yala, Pattani និង Songkhla ដើម្បីធ្វើការអង្កេតជាបន្ត ​ដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្តជុំទី២។ ក្នុងចំណោមជនជាតិថៃដែលមកពីប្រទេសអារ៉ាប៊ីសាអូឌីតទាំង ៣៩នាក់​ មានម្ដាយនិងទារកអាយុ១៤ខែ ហើយអ្នកដែល​នៅសល់គឺជានិស្សិតអាហារូបករណ៍ដែលផ្តល់ដោយរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។

រូបតំណាង

លោក Woonsiew អភិបាលខេត្ត​Chaiyaphum ​បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃអង្គារនេះ ថាបុរសជន​ជនជាតិអាល្លឺម៉ង់ម្នាក់ដែល​បានធ្វើតេស្ត​វិជ្ជមានកូវីដ-១៩ កាលពីថ្ងៃទី ២១ ខែឧសភា​ ​បានធ្វើតេស្តលើកទី២ទទួលបានលទ្ធផលអវិជ្ជមានកូវីដ-១៩ទៅវិញ។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Thai PBS WORLD

from: https://tnaot.com/km/m/detail/article/9262245