Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សាកសពជនបរទេសម្នាក់ដែលមានសាក់រូបផ្កាត្រូវបានគេប្រទះឃើញអណ្តែតលើឆ្នេរនៃខេត្ត Krabi

សាកសពអាក្រាតកាយរបស់បុរសជនបរទេសមិនស្គាល់អត្តសញ្ញាណម្នាក់ដែលមានរូបសាក់ផ្កានៅដៃឆ្វេងរបស់គាត់ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងសមុទ្រក្បែរកោះ Pada ​នៃខេត្ត​ Krabi ប្រទេសថៃ។

​កាលពីព្រឹកថ្ងៃអង្គារលោកSanya Kaewnui អនុប្រធានស៊ើបអង្កេតនៃប៉ុស្តិ៍ប៉ូលិស​ Ao Nang បានមានប្រសាសន៍ថា សាកសពជនរងគ្រោះត្រូវបានគេរកឃើញនៅចម្ងាយប្រហែលមួយម៉ាយ​ពីកោះ Pada។  ពេលទៅដល់កន្លែងកើតហេតុប៉ូលិស បុគ្គលិកពេទ្យមកពីមន្ទីរពេទ្យ Krabi និងបុគ្គលិក​សង្គ្រោះបន្ទាន់បានរកឃើញសាកសពអាក្រាតកាយរបស់បុរសជន​ជាតិបរទេសនោះដែលមានអាយុប្រហែលចន្លោះពី ៣០ទៅ៤០ឆ្នាំ អណ្តែតទឹកសមុទ្រ។ គាត់មានកម្ពស់ប្រហែល ១៨០ សម និងមានក្បាលទំពែក។ ប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា គាត់ត្រូវ​ប្រហែលជាស្លាប់យ៉ាងហោចណាស់ ៣ឬ៥ថ្ងៃមុនពេលសាកសពរបស់គាត់ត្រូវបានរកឃើញ ។

រូបតំណាង

តាមការអង្កេតរបស់ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះមិន​មានស្នាមជាំនៅលើដងខ្លួន​ទេ។ សាកសពមាន​តែស្នាមសាក់រូបផ្កានៅលើដៃឆ្វេង​ និងមានពាក់ក្រវិលប្រាក់នៅត្រចៀកខាងឆ្វេងប៉ុណ្ណោះ។ សាកសពជនរងគ្រោះត្រូវបានគេនាំទៅច្រាំង។ ប៉ូលិសបានសន្និដ្ឋាន ថាបុរសនេះប្រហែលជាបានដោះសម្លៀកបំពាក់របស់គាត់ដើម្បីហែលទឹកនៅឯខេត្តក្បែរនេះ ហើយព្យុះ​បោកបក់ឆ្ពោះមកដល់ឆ្នេរ Krabi ​។ ចរន្តទឹកដែលមកដល់ឆ្នេរសមុទ្រ​ Krabi បានគឺមានតែមកពីឆ្នេរ​ Phangnga និង Phuket។ ​សាកសពរបស់ជនរងគ្រោះត្រូវបានបញ្ជូនទៅ​ធ្វើកោសល្យវិច័យ​ដើម្បីកំណត់ពីមូលហេតុនៃការស្លាប់។

អាជ្ញាធរកំពុងស្វែងរកមិត្តភក្តិឬសាច់ញាតិរបស់បុរសនោះ។ ប៉ូលិសបាននិយាយថាស្ថានីយ៍ប៉ូលីសនៅក្នុងតំបន់ដែលនៅក្បែរនោះនឹងត្រូវបានទាក់ទងទៅឆាប់ៗនេះដើម្បីពិនិត្យមើលថាតើមានរបាយការណ៍របស់អ្នកដែលបានបាត់ខ្លួនឬទេ?។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ Bangkok Post

from: https://tnaot.com/km/m/detail/article/9261810