
លោក Kang Daniel ដែលជាតារាចម្រៀងទោល និងជាអ្នកនិពន្ធផងដែរ បានបង្ហាញរូបថតថ្មីៗមួយចំនួន ដែលនឹងត្រៀមសម្រាប់អាល់ប៊ុមបទចម្រៀងថ្មីមួយ ដែលមានចំណងជើងថា “The Star” ។ អាល់ប៊ុមបទម្រៀងថ្មីនេះនឹងចេញផ្សាយនៅខែមិថុនា ខាងមុខនេះ ។
តារាចម្រៀងរូបនេះ បានបង្ហាញរូបថតជាមួយពណ៌ផ្សេងៗគ្នា ដែលមើលទៅប៉ិនប្រសព្វក្នុងការថតរូប និងមានភាពទាក់ទាញ។ ក្នុងបទសម្ភាសន៍លោកបាននិយាយថា “ខ្ញុំចូលចិត្តប្រភេទបទ Hip Hop ហើយខ្ញុំគិតថាបទចម្រៀងប្រភេទនេះអាចសាកសមនឹងខ្ញុំ ហើយអ្វីដែលល្អបំផុតក្នុងនាមជាអ្នកចម្រៀងគឺ ខ្ញុំអាចបង្ហាញសមត្ថភាពនៃបទប្រភេទនេះបាន” ។
លោកក៏បានបន្តទៀតថា អាល់ប៊ុមបទចម្រៀងបន្ទាប់របស់ខ្ញុំនឹងមានលក្ខណៈខុសប្លែកពីអាល់ប៊ុមបទចម្រៀង “Cyan” ដំបូង ដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ថ្មីៗនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop