Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រសួងការងារជូនដំណឹងពីការផ្តល់ប្រាក់ឧបត្ថម្ភ កម្មករនិយោជិតដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយកូវីដ១៩

ភ្នំពេញ៖ កម្មករនិយោជិតចំនួន ៣៣ ២៣១នាក់ នៃរោងចក្រសហគ្រាសទាំង១១១ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈធនាគារឯកទេសវីង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែល TNAOT APP ទទួលបាននៅល្ងាចថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២០២នេះ។

សេចក្តីជូនដំណឹងបានឲ្យដឹងថា ប្រាក់ឧបត្ថម្ភ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន

–     ៦០ ៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់១០ ថ្ងៃ  

–     ១២១ ៥០០រៀល ( ៣០ ដុល្លារអាមេរិក) សម្រាប់ការព្យរកិច្ចសន្យាការងាររយៈពេល ១១ ថ្ងៃ ដល់ ២០ថ្ងៃ

–     ១៦២ ០០០រៀល (៤០ ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ

ដើម្បីចៀសវាងការលំបាកក្នុងការបង្វិលថវិការសងរាជរដ្ឋាភិបាលវិញករណីរោងចក្រ សហគ្រាសសុំចូលធ្វើការមុនកាលកំណត់នៃរយៈពេលព្យួរកិច្ចសន្យាការងារនោះប្រាក់ឧបត្ថម្ភ នឹងត្រូវចែកចេញជា២ដង សម្រាប់បងប្អូន ដែលព្យួរកិច្ចសន្យាការងារចាប់ពី ២១ថ្ងៃ ដល់ ១ខែ​និងត្រូវបែងចែកជា ៤ដងសម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល២ ខែដោយក្នុង១ដង ស្មើនឹងថវិកាចំនួន ៨១ ០០០រៀល (២០ដុល្លាអាមេរិក)។ 

ក្រសួងការងាររំឭកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបានទៅបើកប្រាក់ឧបត្ថមនេះក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលសារតាមទូរស័ព្ទពីធនាគារឯកទេសវីង៕ ដោយ៖ ប៊ុនធឿន  

from: https://tnaot.com/km/m/detail/article/9261293