កាលពីថ្ងៃអង្គារអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រដ្ឋាភិបាលបានបញ្ជាក់ពីករណីថ្មីនៃអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន ៣នាក់បន្ថែមទៀត ដែលពួកគេសុទ្ធសឹងតែជាអ្នកដែលបានដាក់ឱ្យនៅដាច់ដោយឡែក និងមិនមានអ្នកស្លាប់ថ្មីទេ។
លោកវេជ្ជបណ្ឌិត Taweesilp បានមានប្រសាសន៍ថាអ្នកឆ្លងថ្មីទី១គឺជាស្ត្រិជនជាតិថៃម្នាក់មានមុខរបរជាអ្នកធ្វើសរសៃ ដែលមានអាយុ ៥១ឆ្នាំបានវិលត្រឡប់មកពីប្រទេសរុស្ស៊ីវិញនៅថ្ងៃទី ១២ ខែឧសភានិងត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅមណ្ខលនៃខេត្ត Chon Buri ។ នាងមិនមានរោគសញ្ញាអ្វីទេ ប៉ុន្តែបានធ្វើតេស្តវិជ្ជមាននៃវីរុសកូវីដ-១៩កាលពីថ្ងៃចន្ទ។ អ្នកឆ្លងពីរនាក់ទៀតជាបុរសថៃអាយុ ៤៥ឆ្នាំដែលបានវិលត្រឡប់មកពីធ្វើការនៅប្រទេសKuwaitកាលពីថ្ងៃទី២៤ ខែឧសភាហើយត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកនៅខេត្តSamut Prakan។ ពួកគេមានអាការក្អកហើយបានធ្វើតេស្តវិជ្ជមាននៅថ្ងៃចន្ទ។ ក្នុងចំណោមអ្នកឆ្លងទាំង ៣០៤៥ នាក់មានអ្នកជំងឺចំនួន ២២២៩នាក់ដែលបានជាសះស្បើយ ហើយបន្សល់អ្នកជំងឺ ៥៥ នាក់បន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។ គួរបញ្ចាក់ផងដែរថា ចំនួនអ្នកស្លាប់នៅរក្សាចំនួន ៥៧នាក់ដដែល។
រូបតំណាង
លោកវេជ្ជបណ្ឌិត Taweesilp បានបន្ថែមថាក្នុងរយៈពេល ៤សប្តាហ៍កន្លងមកនេះ មានខេត្តចំនួន ៦៥ក្នុងប្រទេសថៃដែល មិនមានអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី។ លោកបានមានប្រសាសន៍ថា «ស្ថានភាពនៅក្នុងប្រទេសថៃកំពុងមានភាពប្រសើរឡើងដោយសារកិច្ចសហប្រតិបត្តិការសាធារណៈ។ ឥឡូវនេះយើងកំពុងឆ្ពោះទៅរកដំណាក់កាលទីបីនៃការបន្ធូរបន្ថយច្បាប់រឹតបន្តឹងអាជីវកម្ម។ ប្រទេសថៃទំនងជាបើកដំណើរការអាជីវកម្មនិងសកម្មភាពកម្សាន្តផ្សេងៗទៀតដែលមានហានិភ័យខ្ពស់។ ពួកគេអាចនឹងចាប់ផ្តើមឡើងវិញជាមួយនឹងវិធានការត្រួតពិនិត្យជំងឺយ៉ាងតឹងរឹង»។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post