ប្រធានសុខាភិបាលខេត្ត Nakhon Ratchasimaបានមានប្រសាសន៍ថា មានការផ្ទុះឡើងនៃជំងឺគ្រុនឈាមបានធ្វើឱ្យមនុស្ស ២នាក់បានស្លាប់ និងមនុស្សជាង ១០០០ នាក់ផ្សេងទៀតកំពុងធ្លាក់ខ្លួនឈឺនៅក្នុងខេត្តនេះចាប់តាំងពីដើមឆ្នាំមក ប៉ុន្តែស្ថានភាពវីរុសកូវីដ-១៩ កំពុងស្ថិតនៅក្រោមការគ្រប់គ្រង។
លោក Narinrat Phitchayakhamin ប្រធានការិយាល័យសុខភាពសាធារណៈខេត្តបានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា ប្រជាជនទាំងអស់ក្នុងខេត្តNakhon Ratchasimaដែលបានឆ្លងវីរុសកូវីដ-១៩ បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យហើយ លើសពីនេះចំនួនអ្នកឆ្លងវីរុសថ្មីក៏មិនមាននោះដែរ។ វេជ្ជបណ្ឌិតបានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយស្ថានភាពជំងឺគ្រុនឈាមដែលបញ្ហាមួយផ្សេងទៀតកំពុងធ្វើឱ្យលោកមានការព្រួយបារម្ភខ្លាំង។ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ចំនួន អ្នកកើតជំងឺគ្រុនឈាមមានចំនួនសរុប ១០៣៧ នាក់និងបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ២នាក់។ អ្នកស្លាប់ទី១ គឺជាអ្នកស្រុកNon Sung ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែមីនា។ អ្នកស្លាប់ទី២ មានអាយុ ១៦ឆ្នាំ ដែលបានស្លាប់នៅថ្ងៃទី២២ ខែមីនា។
រូបតំណាង
ខេត្ត Nan Thai មានចំនួនអ្នកកើតជំងឺគ្រុនឈាមខ្ពស់ជាងគេដែលមានចំនួនដល់ទៅ ៩២នាក់ បន្ទាប់មកគឺខេត្តNon Sungមានអ្នកកើតជំងឺ ៦១នាក់ និងខេត្ត Chok Chai មានអ្នកជំងឺចំនួន ៥០នាក់។ លោកប្រធានមន្ទីរសុខភាពសាធារណៈខេត្តបានណែនាំឱ្យប្រជាជនលុបបំបាត់ទឹកស្អុយនៅជុំវិញផ្ទះរបស់ពួកគេ ព្រោះវាជាជម្រកសម្រាប់សត្វមូសដែលផ្ទុកវីរុសគ្រុនឈាម។ តំបន់ជុំវិញផ្ទះរបស់ពួកគេក៏គួរតែបាញ់ថ្នាំសំលាប់សត្វល្អិតឱ្យ បានទៀងទាត់ផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post