លោក Jeff ដែលត្រូវជាពូរបស់ Floy Mayweather បាននិយាយថា កំពូលអ្នកប្រដាល់អាស៊ី Manny Pacquiao អាចផ្ដួល Conor McGregor ត្រឹមទឹកទី១ប៉ុណ្ណោះ។
ដូចដែលប្រិយមិត្ដបានដឹងស្រាប់ហើយថា Conor បានឈានចូលក្នុងវិស័យប្រដាល់ ប៉ុន្ដែត្រូវបានបរាជ័យទៅលើវិញក្រោមថ្វីដៃ Floy ក្នុងទឹកទី១០ កាលពីឆ្នាំ២០១៧ កន្លងទៅ ខណ:អ្នកលេងក្នុងទ្រុងសញ្ជាតិអៀរឡង់នេះ ទើបត្រលប់មកកាន់សង្វៀន UFC សាជាថ្មី ដោយយកឈ្នះ Donald Cerrone ត្រឹមរយៈពេល៤០វិនាទីកាលពីខែមករា។
«ខ្ញុំជឿថា Floyd អាចផ្ដួល Conor McGregor គ្រប់ពេលដែលគេចង់។ ដូចដែលគ្រប់គ្នានិយាយចង់ឲ្យ McGregor ប៉ះ Manny។ Manny នឹងមិនលេងច្រើនឡើយ គេអាចបញ្ចប់ដៃគូត្រឹមតែ១ទឹកប៉ុណ្ណោះ» សម្ដីរបស់ Jeff ពូរបស់ Floyd និយាយក្នុងកិច្ចសម្ភាសមួយ៕
ប្រភព៖ The Sun