Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មេប៉ូលិសព្រមានស្នងការខេត្ត-ក្រុងទាំងអស់ មិនត្រូវដាក់បារ៉ាស់នៅតាមដងផ្លូវទៀតនោះឡើយ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការព្រមានដល់ស្នងការ គ្រប់រាជធានី-ខេត្តទាំងអស់ មិនត្រូវដាក់បារ៉ាស់ដើម្បីស្ទាក់ចាប់រថយន្តគេបន្តទៀតនោះទេ ខណៈដែលរថយន្ត កំពុងធ្វើចរាចរណ៍ធម្មតា ដោយពុំមានខុសនឹងបទល្មើសច្បាប់ចរាចរណ៍នោះ។

ការព្រមានរបស់អគ្គស្នងការនគរបាលជាតិរូបនេះគឺបានធ្វើឡើង បន្ទាប់ពីមានប្រជាពលរដ្ឋ និងអ្នកធ្វើ ដំណើរខ្លះមានការថ្នាំងថ្នាក់ចំពោះនឹងនគរបាលចរាចរណ៍មួយចំនួន បានដាក់បារ៉ាស់នៅតាមផ្លូវដោយចាំស្ទាក់ចាប់រថយន្តធ្វើដំណើរតាមផ្លូវ ដោយយកលេសរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ខណៈដែលរថយន្តទាំងនោះកំពុងធ្វើការបើកបរធម្មតានៅតាមដងផ្លូវគ្មានខុសអ្វីនោះឡើយ៕ ដោយ៖ សាម

from: https://tnaot.com/km/m/detail/article/9260303