កាលពីថ្ងៃទី២៥ ខែឧសភា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានប្រកាសថា អ៊ីស្រាអែល នឹងមិនបោះបង់ចោលឱកាសជាប្រវត្តិសាស្ត្រ នៅក្នុងការពង្រីកទឹកដីរបស់ខ្លួន នៅតំបន់ភាគខាងលិច ជេរ៉ូសាឡឹម នៅឡើយ។ ការពង្រីកទឹកដី គឺជាគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាល។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់យ៉ាហ៊ូ បានថ្លែងខាងលើ មុនពេលលោកដើរចូលក្នុងបន្ទប់សវនាការកាត់ក្តី ពាក់ព័ន្ធនឹងការចោទប្រកាន់ ពីបទពុករលួយ នៅក្នុងតុលាការជេរ៉ូសាឡឹម។ នេះជាករណីទីមួយ ក្នុងប្រវត្តិសាស្ត្រពិភពលោក ដែលមេដឹកនាំកំពុងកាន់អំណាច ត្រូវឡើងទៅតុលាការកាត់ក្តី ។
ពលរដ្ឋប៉ាឡេស្ទីន បានចាត់ទុកការដាក់បញ្ចូលតំបន់ដែលអ៊ីស្រាអែល គ្រប់គ្រងដោយខុសច្បាប់ នៅក្នុងដែនអធិបតេយ្យរបស់ខ្លួន គឺមិនអាចទទួលយកបានឡើយ។ រដ្ឋាភិបាលប៉ាឡេស្ទីន បានប្រកាសផ្អាករាល់
សកម្មភាពទំនាក់ទំនងសន្តិសុខជាមួយអ៊ីស្រាអែល និងសម្ព័ន្ធមិត្តអាមេរិក ដើម្បីប្រឆាំងនឹងគម្រងពង្រីកទឹកដីរបស់អ៊ីស្រាអែល។
លោក ណេតាន់យ៉ាហ៊ូ បានសន្យាថា នឹងដាក់បញ្ចូលតំបន់ ដែលពលរដ្ឋរស់នៅ ទាំងក្នុងតំបន់ដាច់ស្រាយាល ខ្ពង់រាបប្រទេសហ្ស៊កដានី (Jordan) នៅក្នុងដែនអធិបតេយ្យរបស់អ៊ីស្រាអែល ។ លោក ណេតាន់យ៉ាហ៊ូ បានសម្រេចជ្រើសរើស នៅថ្ងៃទី១ខែកក្កដា ជាពេលវេលាដែលពិភាក្សា ស្តីពីសកម្មភាពពង្រីកទឹកដី ៕ ប្រែសម្រួលដោយ៖ MEO