Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Joao Felix បានរងរបួស ក្នុងពេលហ្វឹកហាត់អោយ Atletico Madrid

ខ្សែប្រយុទ្ធដ៏វ័យក្មេងរបស់ Atletico Madrid បានរងរបួសគ្រិចសរសៃពួរហើយ កំឡុងពេលដែលខ្លួនកំពុងហ្វឹកហាត់អោយក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Madrid គឺ Atletico Madrid។

កីឡាករវ័យក្មេងកើតឆ្នាំ១៩៩៩រូបនេះ បានរងរបួស ហើយទំហំនៃការរបួសពិតប្រាកដ មិនទាន់ត្រូវបានដឹងនៅឡើយ។ ក្លឹបក៏មិនទាន់ចេញមុខបញ្ជាក់ពីរយះពេលដែលគេត្រូវអវត្តមានក្នុងការប្រកួតខាងមុខផងដែរ ស្របពេលដែលLa Liga ក៏នឹងចាប់ផ្តើមដំណើរការឡើងវិញក្នុងខែមិថុនានេះ។

គួររម្លឹកផងដែរ Joao Felix ជាអតីតកីឡាករដ៏ល្បីរបស់ Benfica នៅលីគកំពូលព័រទុយហ្គាល់ ហើយត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៏តែក្នុងនោះ Atletico បានសម្រេចក្នុងការទិញកីឡាកររូបនេះបាន ក្នុងរដូវកាល 2019-2020។ 

from: https://tnaot.com/km/m/detail/article/9260033