Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ថ្ងៃអង្គារ ទី ២៦ ​ខែឧសភា ​ឆ្នាំ​ ២០២០​ឆ្នាំខាល កុរ គួរប្រយ័ត្នខណៈឆ្នាំឆ្លូវ ម្សាញ់ វក ឡើងខ្ពស់

តាមក្បួនហោរាសាស្ត្រ ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឆ្នាំកុរ ឆុងជាមួយឆ្នាំម្សាញ់។ 

សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖

ឆ្នាំជូត

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការ​ជឿនលឿន​ទៅមុខ​យឺត​បន្តិច​ ​​ការងារ​ណា​ដែល​មិន​ច្បាស់លាស់​កុំ​ប្រថុយប្រថានកើតជាអូរហូរជាស្ទឹង​។​ សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​

ជំនួញ ៖ ​កុំ​សម្លឹង​លាភ​ធំ ភ្លេច​លាភ​តូចតាច​ ព្រោះ​ចំណូល​ភាគច្រើន​បានតែ​តូចតាច​ប៉ុណ្ណោះ​។​

ស្នេហា ៖ ប្តីប្រពន្ធកុំចង់ចាញ់ឈ្នះប្រយ័ត្នកើតជម្លោះវិវាទឈានទៅរកការបែកបាក់ ។

​ឆ្នាំឆ្លូវ​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​ការងារ​មានការ​ជឿនលឿន​ទៅមុខ​គួរ​ជាទី​កក់ក្តៅ ​ហើយ​ពិសេស​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​អ្វីមួយ​ថែមទៀត​។​

ជំនួញ ៖ បើ​លោកអ្នក​ចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​ជាក់​ជាពុំខាន​។​ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

ស្នេហា ៖ ស្នេហា​ប្រុស​ស្រី​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​។

ឆ្នាំខាល

​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ​ ហេតុនេះ​មិន​គប្បី​ធ្វើ​កិច្ចការងារ​ណា​ដែល​សំខាន់​ឡើយ​ ពីព្រោះថា​ផល​អាក្រក់​តែង​កើតមានឡើង​នាពេល​ក្រោយ​វិញ​ផង​។

ជំនួញ ៖ ការទិញចូល​លក់​ចេញ​រស់​រវើក​គ្រាន់បើ​ហើយ​ផល​កម្រៃ​មាន​ចូល​គ្រាន់​កក់ក្តៅ​ផ្លូវចិត្ត​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​ហើយ​ប្រឆាំង​គ្នាច្រើន​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​នាំ​ត្រូវ​ឈឺផ្សា​ផ្លូវចិត្ត​។

ឆ្នាំថោះ

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​ឆាប់​មានការ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅក្បែរ​ខ្លួន​ណាស់ ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ពុំមាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​ ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវតែ​ចេះ​អត់ឱន​ឱ្យ គ្នា​ទើប​មាន​ភាព​សុខដុម​និង​ប្រាក់កាស​មិនសូវ​ហូរ​ធ្លាយ​ចេញ​។

ជំនួញ ៖ ការរក​ផល​ចំណូល​ជួប​ការលំបាក​ហើយ​ទាល់តែ​ស្វះស្វែង​បន្តិច​ទើប​ប្រាក់កាស​ហូរ​ចូល​គ្រាន់​ធូរ​ទៅរួច​។

ស្នេហា ៖ ​មាន​ភាព​សុខដុម​និង​​ផ្អែមល្ហែម​ល្អ​ប្រពៃ​។

ឆ្នាំរោង

​​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​នៅថ្ងៃនេះ​អ្វីដែល​លោកអ្នក​មើលឃើញថា​ល្អ​ប្រយ័ត្ន​ប្រែជា​អាក្រក់ ​ហើយ​អ្វីដែល​អាក្រក់​អាច​ប្រែក្លាយជា​ល្អ​វិញ​ផង​។ ​ចំពោះការប្រកប​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ជានិច្ច​។​

ជំនួញ ៖ ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺតៗ​តែ​ងាយ​ថយក្រោយ​ណាស់​។

​ឆ្នាំម្សាញ់​

​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​ទំនាក់ទំនង​ការងារ​ឬ​ចរចា​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​ជា​ផល​នោះ​ខ្ពស់​ណាស់​ផង​។

ជំនួញ ៖ ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ហូរ​ចូល​ខ្លះៗ​អាច​ចិញ្ចឹម​គ្រួសារ​ផងដែរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​មាន​ភាពស្រស់​ស្រាយ​និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​។

ឆ្នាំមមី

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តែង​ជួប​បញ្ហា​មិនល្អ​យាយី​និង​កើតរឿង​រាវ​រកាំរកូស​ក៏​ច្រើន​ចំពោះមុខ​។

ជំនួញ ៖ ​​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅក្បែរ​ខ្លួន​ពីព្រោះ​គេ​អាចមាន​បំណង​មិនល្អ​ចាំតែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បង្កបញ្ហា​ណាមួយ​កើតឡើង​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ត្រូវ​ឃ្លាត​ពីគ្នា​ខ្លះ​ ហើយ​រក​ពេលវេលា​បំពេញការងារ​ទើប​ជាការ​ប្រសើរបំផុត​។

ឆ្នាំមមែ

​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​មុន​ធ្វើ​អ្វី​ឬ​ចង់​ធ្វើ​អ្វី​គប្បី​មាន​ការគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ ពីព្រោះថា​ដួង​រាសី​កំពុងស្ថិត​នៅក្នុង​អំឡុង​មាន​បញ្ហា​រង្គោះរង្គើ​មួយចំនួន​យាយី ​ដូចនេះ​បើ​សម្រេចចិត្ត​ត្រូវ​មិន​ថ្វី​ទេ​ ប៉ុន្តែ​បើ​សម្រេចចិត្ត​ខុស​នោះ​ផល​លំបាក​ក៏​កើតមាន​ច្រើន​ទៅតាម​នោះដែរ​។​

ជំនួញ ៖​ ​មិនថាជួញផ្លូវគោក ផ្លូវអាកាស ផ្លូវទឹកក្តីលោកអ្នក​ខិតខំ​ប៉ុនណា​បាន​ត្រឹម​មួយ​ទប់ទល់​ ហើយ​បើ​ឱ្យ​សល់​ធំដុំ​នោះ​គ្មាន​ឡើយ​។​

ស្នេហា ៖ កម្លោះក្រមុំ មេម៉ាយកើតការ​រកាំចិត្ត​ចំពោះ​គ្នាច្រើន ។

ឆ្នាំវក

​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​មានការ​ជឿនលឿន​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការងារ បញ្ហា​ប្រាក់កាស​ឬ​សូម្បីតែ​រឿង​បញ្ហា​ផ្ទាល់ខ្លួន​ក្តី​។

ជំនួញ ៖ ទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​អ្វីមួយ​តែង​សម​ដូច​ប្រកប​ផង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ លោះ​ក្រមុំ​បើ​ទើបតែ​ស្គាល់គ្នា​ហើយ​ចង់​ទំនាក់ទំនង​តែងមាន​ភាពជឿនលឿន​ទៅមុខ​គួរសម​។

ឆ្នាំរកា

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​ក្នុងអំឡុង​ពេលនេះ​ បើទោះបី​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនឃើញ​មាន​អ្វី​ទទួលរង​ការប៉ះទង្គិច​ពិតមែន ប៉ុន្តែ​បញ្ហា​ដែល​កើតឡើង​មួយចំនួន​គឺ​ផ្តើម​ចេញមក​តែ​ពី​ខ្លួន​អ្នក​តែប៉ុណ្ណោះ​។​

ជំនួញ ៖ លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​ ​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។​ ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​សូវ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​។

​ឆ្នាំច​

​​រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ជួប​ភាព​រដិបរដុប​ ដូចនេះ​ចូរ​ប្រយ័ត្ន​ការ​ត្រូវ​រិះគន់​ឬ​ត្រូវគេ​ថា​ស្តីបន្ទោស​ដោយ​ប្រការ​ណាមួយ​។​ ការប្រកប​ការងារ​មិនសូវមាន​ការរីកលូតលាស់​ទៅមុខ​ប៉ុន្មាន​ទេ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​ទទួលជោគជ័យ​ធំៗ​មួយចំនួន​ទៅរួច​។​

ជំនួញ ៖ លោកអ្នក​ធ្វើ​អ្វីគួរធ្វើដោយសន្សឹមៗ​ កុំ​បំបោល​ប្រយ័ត្ន​ដូច​ពាក្យចាស់​ថា​”​កា​​ន់​តែ​លឿន​កាន់តែ​ខុស​ ហើយ​ក្រែង​មិនបាន​ដូច​សេចក្តីប្រាថ្នា​” ។​

ស្នេហា ៖ ប្រយ័ត្ន​ភាព​ផ្អែមល្ហែម​ប្រែជា​ជូរចត់​វិញ​ព្រោះតែ​ការ​ប្រចែប្រច័ណ្ឌ​ច្រើន​។

​ឆ្នាំកុរ​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ ហេតុនេះ​យក​ល្អ​លោកអ្នក​ត្រូវ​ចាត់ចែង​ការ​ងារ​​ចាស់​ឬ​ឯកសារ​ចាស់ៗ​សល់​ពីមុនមក​ក៏​ប្រសើរ​ដែរ​។​

ជំនួញ ៖ ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ហើយ​ប្រាក់ចំណូល​ទៀតសោត​រក​គ្រាន់​បង្គ្រប់​ក្រពះ​ក៏​សឹង​ថា​យ៉ាប់​ផង​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​តែង​ជួប​នូវ​បញ្ហា​ឧបសគ្គ​រាំងស្ទះ​និង​ជួប​បញ្ហាលំបាក​ច្រើនជាង​សព្វមួយដង​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ប៉ុន្មាន​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង៕

from: https://tnaot.com/km/m/detail/article/9259882