Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

COVID-19 ៖ អ្នកឆ្លងនៅទូទាំងពិភពលោក កើនជាង ៥,៥ លាននាក់

ចាប់តាំងពីការផ្ទុះឡើងកូរ៉ូណាវីរុសប្រភេទថ្មី ឬកូវីដ១៩ (COVID-19) កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្តាល នៃប្រទេសចិន រហូតមកដល់ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ មានរយៈពេលជាង៥ខែកន្លងមក វីរុសដ៏កាចសាហាវនេះ កំពុងតែបន្ដរាតត្បាតពាសពេញដែនដី និងប្រទេស ប្រហែល២២៩ នៅជុំវិញពិភពលោក។ 

អង្គការសុខភាពពិភពលោក ហៅកាត់ WHO ជាអង្គការសុខភាពកំពូលនៅលើផែនដី កំពុងតែខ្វែងដៃជើងផលិតឱសថជាក់លាក់ព្យាបាល ឬវ៉ាក់សាំង បង្ការវីរុសដ៏កាចសាហាវមួយនេះ ហើយប្រហែលមិនយូរទៀតទេ ចំណោទដ៏ស្មុគស្មាញរបស់ពិភពលោកមួយនេះ នឹងត្រូវដោះស្រាយបានជាក់ជាពុំខាន។ 

ផ្ទុយទៅវិញ ប្រទេសមហាអំណាចអាមេរិក បែរជារងគ្រោះធ្ងន់ធ្ងរជាងគេ ដោយសារវីរុសរាតត្បាតនេះ។ រហូតមកទល់នឹងពេលនេះ អាមេរិកមានអ្នកឆ្លង សរុបជាង ១,៧ លាននាក់ ក្នុងនោះបាត់បង់ជីវិត ៩៩ ៨០៥ នាក់។ ប្រេស៊ីល មានអ្នកឆ្លងសរុបជាង ៣៧៦ ៦៦៩ នាក់ ក្នុងនោះបាត់បង់ជីវិត ២៣ ៥២២ នាក់។ រុស្ស៊ី ជាប្រទេសរងគ្រោះខ្លាំងលំដាប់ទីបី ដោយមានអ្នកឆ្លង៣៥៣ ៤២៧ នាក់ ក្នុងនោះបាត់បង់ជីវិត ៣ ៦៣៣ នាក់ ។

បើតាមការធ្វើបច្ចុប្បន្នភាពតួលេខរបស់ប្រភព Worldometers ទាក់ទងនឹងករណីកូវីដ១៩ នៅជុំវិញពិភពលោកនោះ នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ អះអាងថា អ្នកផ្ទុកវីរុសនេះ មានសរុបទាំងអស់ជាង ៥,៥ លាននាក់ ក្នុងនោះបាត់បង់ជីវិត ៣៤៧ ៨៦១ នាក់។ ប៉ុន្តែអ្នកជំងឺជាង ២,៣ លាននាក់ បានជាសះស្បើយវិញផងដែរ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9259831