Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាថ៌​កំបាំង​ប្រាសាទ​ជប់​ពល​ក្នុង​ជំនឿ​អ្នក​ស្រុក​តាកែវ​

ប្រាសាទ​ជប់​ពល​ស្ថិត​នៅ​ក្នុង​ភូមិ​បារាយណ៍ ឃុំ​បារាយណ៍ ស្រុក​ដូនកែវ ខេត្ត​តាកែវ ចម្ងាយ​៣,៥​គីឡូ​ម៉ែត្រ​ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​តាកែវ។ រមណីយដ្ឋាន​នេះ​គឺ​ជា​បុរាណដ្ឋាន​ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍ ដែល​មាន​គូ​ទឹក ទន្លេ​អុំ​ និង​បារាយណ៍​ជា​ដើម​។

អ្នក​ស្រុក​មាន​ជំនឿ​ថា​ប្រាសាទ​ជប់​ពល​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​តាំង​ពី​បុរាណ​កាល​មក។ ពាក្យ​ដែល​ហៅ​ថា​ ជប់​ពល​ គឺ​ដោយ​សារ​ពេល​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ប្រទេស​ជិត​ខាង​ មេ​ទ័ព​នាំ​គ្នា​ធ្វើ​ពិធី​ប្រោះ​ព្រំ​ពល​ទាហាន​នៅ​ទី​នោះ​ ព្រោះ​មាន​​បារមី​ ដែល​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​គ្រង​ថែរក្សា​ប្រាសាទ​ និង​វត្ត​អោយ​គង់វង្ស​។

ក្នុង​​សម័យ ​ប៉ុល​​ ពត​ ទី​ធ្លា​វត្ត​ទាំង​មូល​ត្រូវ​រង​នូវ​ការ​ទម្លាក់​គ្រាប់​បែក​គ្រាប់​ប្លោង​គ្រប់​យ៉ាង ​តែ​ត្រូវ​បារមី​​ដូចជា​ បារមី​តា​ដំបង​ដែក នាង​សក់​ក្រអូប​នាង​ខ្មៅ​ និង​បារមី​យាយ​សុខ​បញ្ចៀស​បាន​។

ប្រាសាទ​ជប់​ពល​បាន​កសាង​ឡើង​តាំង​ពី​សម័យ​ព្រះបាទ​ជ័យវរ្មន័ទី៧​ ធ្វើ​ឡើង​ពី​ថ្ម​បាយ​ក្រៀម​មាន​ទំហំ​៨​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ កម្ពស់​១៤​ម៉ែត្រ​។ ខាង​ក្នុង​តួ​ប្រាសាទ​មាន​ថ្ម​តម្កល់​យោនី​និង​លិង្គ​ព្រះឥសូរ​។ ប្រាសាទ​នេះ​មាន​រូបរាង​ស្រដៀង​គ្នា​ទៅ​នឹង​ប្រាសាទ​យាយ​ពៅ​ ទន្លេ​បាទី​ដែល​សាង​សង់​ក្នុង​រជ្ជកាល​ព្រះ​រាជា​តែ​មួយ៕ កែ​សម្រួល៖ Wow Cambodian

from: https://tnaot.com/km/m/detail/article/9259549