ក្រោយពីបង្ក្រាបចលនាបះបោរស្រួលបួលហើយ ព្រះបាទស្រីសុរិយោពណ៌ទ្រង់បានបញ្ជាឲ្យគេសង់ព្រះរាជវាំងនៅល្វាឯម ដែលត្រូវនឹងទីតាំងវត្តអរិយក្សត្រសព្វថ្ងៃ ហើយក៏គ្រងរាជ្យនៅទីនោះពីឆ្នាំ ១៦០៣ ដល់ ១៦១៣ ក្នុងព្រះជន្មាយុ ៦០ វស្សា។
អំឡុងពេលនោះព្រះអង្គទ្រង់បានទទួលមន្ត្រីទូតមកពីប្រទេសហូឡង់ ដែលធ្វើដំណើរឆ្លងកាត់នគរខ្មែរក្នុងគោលបំណងទៅរាជាណាចក្រជប៉ុន។ រូបគំនូរនេះទំនងជាគូរដោយជនជាតិហូឡង់គ្រាដែលពួកគេត្រូវព្រះមហាក្សត្រខ្មែររាជានុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម ហើយវាគឺជាឯកសារដ៏កម្របំផុតបង្ហាញពីរាជវាំងខ្មែរនា ស.វទី១៧ មុនប្ដូរទៅតាំងទីនៅ ឧត្តុង្គ៕ អត្ថបទ៖ Wow Cambodian