Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សមត្ថកិច្ចស្គាល់អត្តសញ្ញាណស្ត្រីម្នាក់ត្រូវចោរប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិ

ព័ត៌មានបន្ថែម៖​ស្ត្រីម្នាក់ជាមេការមើលការខុសត្រូវនៅបន្ទប់ជួលម្នាក់ត្រូវបានជនមិនស្គាល់មុខធ្វើសកម្មភាពសម្លាប់ រួចប្លន់យកម៉ូតូហុងដាឌ្រីមមួយគ្រឿង និងគ្រឿងអលង្ការមួយចំនួនរួចគេចខ្លួនបាត់ដោយសុវត្ថិភាព ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨និង២០នាទីយប់ ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២០​ នៅបន្ទប់ជួល លេខ១ ស្ថិតក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមការបំភ្លឺរបស់ឈ្មោះ អ៊ុច សារ៉ន ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ​ កាលពីវេលាម៉ោង ១២និង០០នាទីរសៀល

រូបគាត់បានចេញពីបន្ទប់ ទៅធ្វើការដូចរាល់ដង ដោយជនរងគ្រោះនៅក្នុងបន្ទប់ជួលតែម្នាក់ឯង លុះដល់ម៉ោង ១៨និង០០នាទីយប់ រូបគាត់ បានចេញពីធ្វើការនៅរោងចក្រ ពេលមកដល់បន្ទប់វិញក៏ឃើញបន្ទប់ចាក់សោរពីខាងក្រៅ នៅពេលនោះគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ដោយគិតស្មានថា ជនរងគ្រោះបានចេញទៅទិញឥវ៉ាន់ ពេលគាត់មើលឃើញធុងទឹកកក នៅមុខបន្ទប់អត់ចាក់សោរ រូបគាត់ក៏មានការសង្ស័យ គាត់ក៏បានហៅប្អូនជីដូនមួយរបស់គាត់មកវាយបំបែកសោបន្ទប់ ក៏ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់បាត់ទៅហើយ ទើបរាយការណ៍មកសមត្ថកិច្ចតែម្តង។

ជនរងគ្រោះឈ្មោះ អ៊ុច យ៉េន ភេទស្រី អាយុ ៤៦ឆ្នាំ មុខរបរជាអ្នកមើលការខុសត្រូវនៅបន្ទប់ជួល និងជាអ្នកលក់ចាប់ហួយ មានស្រុកកំណើតនៅភូមិថ្មី ឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។

ចំពោះសម្ភារបាត់បង់រួមមានម៉ូតូ ០១គ្រឿង ម៉ាក់ហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC​-7457​ រួមទាំងកាតគ្រីម៉ូតូ និងប្រាក់មួយចំនួន​ ថែមទាំងសៀវភៅដាក់ប្រាក់សន្សំនៅធនាគារ។ ចំណែកជនសង្ស័យមិនទាន់ស្គាល់ អត្តសញ្ញាណនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុ និងធ្វើកោសល្យវិច័យឃើញមានស្នាមជាំនៅត្រង់ថ្គាមផ្នែកខាងស្តាំ។

បច្ចុប្បន្ន​ជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ចំណែកជនសង្ស័យ​សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមផ្លូវច្បាប់៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9259337