Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជប៉ុនពន្យារការហាមឃាត់ភ្ញៀវបរទេសមកពីឥណ្ឌា និង ១០ប្រទេសផ្សេងទៀតមិនឱ្យចូលប្រទេស

នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ប្រទេសជប៉ុន​បានពន្យារ​ការហាមឃាត់​អ្នកទេសចរដែលមានបំណងចូលប្រទេសនេះដូចជាអ្នកមកពីប្រទេសឥណ្ឌា និងប្រទេសចំនួន ១០ផ្សេងទៀត​ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។

រូបតំណាង

ការផ្លាស់ប្តូរនេះ​នឹងចាត់ចូលជាធរមាននៅថ្ងៃពុធ ​​មានន័យថាជនជាតិបរទេសដែល​ចង់ចូលទៅប្រទេសជប៉ុន​ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនឹងត្រូវបានបដិសេធនៅពេលមកដល់។ ក្រៅពីប្រទេសឥណ្ឌាក៏នៅមានប្រទេសផ្សេងៗទៀតដែរដូចជា Afghanistan, Argentina, Bangladesh, El Salvador, Ghana, Guinea, Kyrgyzstan, Pakistan, South Africa ​និងប្រទេស Tajikistan។

រូបតំណាង

សរុបមកដល់ពេលនេះ ប្រទេសជប៉ុនបានហាមឃាត់ប្រទេសដទៃមិនឱ្យចូលមកក្នុងប្រទេសចំនួន ១១១ប្រទេសហើយ ដែលក្នុងនោះមានប្រទេសនៅអាស៊ីដូចជា ចិន កូរ៉េខាងត្បូង និងប្រទេសប៉ែកអ៊ឺរ៉ុបទាំងអស់។ ចំនួនអ្នកទេសចរ​ទៅកាន់ប្រទេសជប៉ុនបានធ្លាក់ចុះចាប់តាំងពីវិធានការណ៍ត្រូវបានបង្កើតឡើងដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចដ៏ធំលំដាប់ទីបីរបស់ពិភពលោក។

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ kyodo news

from: https://tnaot.com/km/m/detail/article/9259219