Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ខ្សែបម្រើ Thiago នឹងត្រូវខកខានជំនួបដ៏ក្តៅគគុកមួយនៅសប្តាហ៍នេះ ដោយសារបញ្ហាក្រលៀន

ខ្សែបម្រើ Thiago Alcantara របស់ក្លិប Bayern Munich ត្រូវបានគេរាយការណ៍ថា នឹងអវត្តមានជំនួបដ៏សំខាន់នៅសប្តាហ៍នេះ ក្នុងការប្រកួតជាមួយ ក្លិប Borussia Dortmund ដោយសារបញ្ហារបួស។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានរងរបួសក្រលៀននៅក្នុងអំឡុងពេលលេងការប្រកួតជាមួយ ក្លិប Eintracht Frankfurt កាលពីសប្តាហ៍មុន។ លោក Hansi Flick គ្រូបង្វឹកក្លិប Bayern បានបញ្ជាក់ថា Thiago មិនបានមកហ្វឹកហាត់នោះទេ ដោយសារបញ្ហាក្រលៀន ហើយរូបគេនឹងត្រូវអវត្តមានការប្រកួតនៅសប្តាហ៍នេះផងដែរ។

ខ្សែបម្រើវ័យ ២៩ឆ្នាំរូបនេះ បានបង្ហាញខ្លួនឱ្យក្លិប Bayern ចំនួន ២៣ប្រកួត ហើយស៊ុតបញ្ចូលទីបាន ៣គ្រាប់នៅក្នុងរដូវកាលនេះ។

គួរបញ្ជាក់ផងដែរថា សប្តាហ៍នេះ ក្រុមម្ចាស់ផ្ទះ Borussia Dortmund នឹងត្រូវទទួលស្វាគមន៍ ក្រុមភ្ញៀវ Bayern Munich​ នៅថ្ងៃអង្គារ ទី២៧ ខែឧសភា នាវេលាម៉ោង ១១:៣០ នាទីយប់ម៉ោងនៅក្នុងប្រទេស កម្ពុជា៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9259030