![](https://kh.tnaot.com/wp-content/uploads/2020/08/b1096aa2d8a011eaba5b5185d252a44c.jpg)
ក្រុមតារាចម្រៀងស្រី Cosmic Girls បានរាប់ពេលថយក្រោយ ដើម្បីត្រៀមចេញផ្សាយអាល់ប៊ុមបទចម្រៀងថ្មី “Neverland” ក្នុងពេលខាងមុខនេះ ។
នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ ម៉ោងក្នុងប្រទេសកូរ៉េ ផលិតកម្ម Starship Entertainment បានបង្ហាញរូបភាពរបស់កញ្ញា Luda សមាជិកក្រុម Cosmic នៅក្នុងឈុតសម្លៀកបំពាក់ពណ៌សជាមួយផ្កាពណ៌លឿងនៅជុំវិញខ្លួន ដែលមើលទៅពិតស្រស់ស្អាតយ៉ាងខ្លាំង និងមានភាពទាក់ទាញ។
ទន្ទឹមនឹងនេះដែរ អាល់ប៊ុមបទចម្រៀងនេះ នឹងចេញផ្សាយជាផ្លូវការនៅថ្ងៃទី០៩ ខែមិថុនា ខាងមុននេះ ដែលមានបទចម្រៀងថ្មីៗចំនួន ៦បទ មានដូចជា បទ Butterfly, បទ HOLA, បទ Pantomime, បទ Where You Are, បទ Tra-la, និងបទ Our Garden ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop