Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

និទានប្រាជ្ញា៖ សន្លឹកឆ្នោតទាំងពីរមានពាក្យ “ប្រហារជីវិត” ដូចគ្នា! តើជ្រើសដូចម្ដេចឱ្យគេដោះលែង?

ថ្ងៃនេះ Anarchak សូមបន្តលើកនិទានរឿងបុរាណប្រកបដោយការអប់រំនិងដាស់តឿនប្រាជ្ញាស្មារតីរបស់អ្នកអាន ដែលអាចមានប្រយោជន៍ចំពោះជីវភាពប្រចាំថ្ងៃ។

ដំណើររឿង៖ នៅក្នុងភូមិមួយមានបុរសម្នាក់ឈ្មោះ ជូកឺ។ គាត់ជាអ្នកមានប្រាជ្ញាវាងវៃម្នាក់និងតែងជាដៃគូប្រកួតប្រជែងអក្សរសាស្ដ្ររបស់អ្នកមានអំណាចម្នាក់ក្នុងតំបន់នោះ។ ដោយសារគាត់មានភាពប្រកួតប្រជែងខ្លាំង អ្នកមានអំណាចនោះតែងចង់ព្យាបាទគាត់និងកំចាត់គាត់ចោល។

គេក៏ព្យាយាមរកលេសចាប់កំហុសដោយបង្កើតព្រឹត្តិការណ៍ទម្លាក់កំហុសលើគាត់យ៉ាងអយុត្តិធម៌រហូតត្រូវទទួលទោសប្រហារជីវិ។ ដោយគាត់ព្យាយាមប្រកែកលើកហេតុផលច្រើនពេក អ្នកមានអំណាចនោះក៏បង្ខំឱ្យគាត់ជ្រើសយកជម្រើសចុងក្រោយមួយដើម្បីរួចខ្លួន។

នោះគឺគេផ្ដល់សន្លឹកឆ្នោតពីរសន្លឹកឱ្យគាត់ចាប់ ដោយក្នុងពីរសន្លឹកនោះគេប្រាប់គាត់ថាមានសរសេរ ពាក្យ “ដោះលែង” និង “ប្រហារជីវិត”។ តែតាមពិតទៅគេបានរៀបចំល្បិចកលដោយទាំងពីរសន្លឹកនោះគឺសរសេរពាក្យ “ប្រហារជីវិត” ទាំងពីរ ហេតុនេះទោះគាត់យកមួយណាក៏ត្រូវស្លាប់ដែរ។

សំណាងល្អនៅពេលអ្នកយាមគុកជជែកគ្នាពីររឿងនេះដោយមិនប្រយ័ត្នជូកឺក៏លួចស្ដាប់ដឹងហើយក៏ព្យាយាមរិះរកមធ្យោបាយដើម្បីទប់ទល់យករួចខ្លួន។ ក្រោយគិតអស់មួយយប់គាត់ក៏រកឃើញវិធីដ៏ពិសេសមួយ។

ព្រឹកឡើងគេនាំជូកឺទៅទីលានកាត់ក្ដីមុខមហាជនក្នុងគោលបំណងប្រហារជីវិតតែម្ដង។ គេក៏ឱ្យគាត់ចាប់យកក្រដាសឆ្នោតមួយពីក្នុងចំណោមក្រដាសទាំងពីរសន្លឹក។ ពេលនោះអ្នកមានអំំណាចម្នាក់នោះញញឺមខ្ជឹបព្រោះដឹងថាជូកឺយកមួួយណាក៏ត្រូវស្លាប់ដែរ។

ក្រោយនៅស្ងៀមមួយសន្ទុះ ជូកឺក៏លូកដៃជ្រើសយកក្រដាសឆ្នោតមួយសន្លឹក តែក៏លេបចូលពោះបាត់ភ្លាមៗ។ អ្នករាល់គ្នាមានការភ្ញាក់ផ្អើលណាស់។ ជូកឺក៏បាននិយាយថា៖ “ឥឡូវខ្ញុំជ្រើសរើសសន្លឹកឆ្នោតមួយហើយ ហើយលេបវាចូលទៅពោះបាត់ហើយ! ហេតុនេះបើបើកសន្លឹកឆ្នោតដែលនៅសល់ឃើញពាក្យ “ប្រហារជីវិត” នោះមានន័យថាក្រដាសដែលខ្ញុំជ្រើសរើសហើយលេបចូលពោះមានពាក្យ “ដោះលែង”។

ក្រោយមកជូកឺក៏បើកសន្លឹកឆ្នោតនៅសល់បង្ហាញសាធារណជនឱ្យឃើញ ហើយក៏ឃើញពាក្យ “ប្រហារជីវិត” មែន ហើយអ្នកទាំងអស់គ្នាក៏ជឿថាក្រដាសដែលជូកឺជ្រើសរើសហើយលេបចូលពោះនោះប្រាកដជាមានពាក្យ “ដោះលែង” មិនខាន។

អ្នកមានអំណាចនោះដោយទាល់តម្រិះក៏បោះបង់គំនិតចង់សម្លាប់ជូកឺ ហើយជូកឺក៏បានរួចខ្លួនមានសេរីភាពដោយសារតែភាពវ័យឆ្លាតរបស់ខ្លួននោះឯង។ ក្រោយលេចឮរឿងនេះចេញទៅក្រៅជូកឺក៏ចាប់ផ្ដើមមានឈ្មោះល្បីល្បាញហើយអ្នកមានអំណាចនោះក៏វេចបង្វិចរត់ចោលស្រុកបាត់ទៅ៕

from: https://tnaot.com/km/m/detail/article/9258301