ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បានផ្សាយ នៅថ្ងៃទី២៥ ខែឧសភា ថា ចិនបានផលិតយន្ដហោះចុះចតលើគោក និងក្នុងទឹក ប្រភេទ AG600 ដ៏ទំនើបរបស់ខ្លួន នៅត្រីមាសទី២ នៃឆ្នាំនេះ។
ប្រភពព័ត៌មានដដែល បានបបញ្ជាក់ថា យន្ដហោះ ប្រភេទ AG600 នេះ អាចប្រតិបត្ដិការហោះហើរ ចេញពីលើគោក ឬពីលើដែនទឹក។ ប៉ុន្ដែនៅពេលដាក់បង្ហាញនោះ យន្ដហោះ AG600 នេះបានហោះចេញពីលើផ្ទៃទឹក នៅតំបន់ឆ្នេរសមុទ្រ នៃទីក្រុង Qingdao ខេត្តសានទុង (Shandong) នាភាគខាងកើត នៃប្រទេសចិន។
បើតាមក្រុមហ៊ុន AVIC ជាអ្នកផលិតយន្ដហោះខាងលើ បានបញ្ជាក់ថា ក្រុមហ៊ុន បានដាក់ឲ្យដំណើរការហោះហើរនូវយន្ដហោះដ៏ទំនើបរបស់ខ្លួន។ ការហោះហើរនេះ អាចនឹងក្លាយជាការជំហានមួយ នៃគម្រោងអភិវឌ្ឍន៍យន្តហោះ AG600 ផងដែរ។
ប្រភពព័ត៌មានដដែល បានបន្ដថា យន្ដហោះ AG600 ត្រូវបានហៅម្យ៉ាងទៀត Kunlong ។ នេះជាប្រភេទយន្ដហោះខ្នាតធំបំផុត នៅលើពិភពលោក ដោយវាអាចហោះហើរ និងចុះចត ទាំងនៅលើដីគោក និងផ្ទៃទឹក។ យន្ដហោះ AG600 នឹងត្រូវប្រើប្រាស់ សម្រាប់ប្រតិបត្តិការជួយសង្រ្គោះ គ្រប់គ្រង និងបង្ការគ្រោះមហន្តរាយនានាផងដែរ៕ ប្រែសម្រួលដោយ Nuon