Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្តូបឈ្នះឈ្នះ រម្លឹកគុណដល់វីរបុរស នឹងលេចមុខក្នុងខេត្តកោះកុង នាពេលឆាប់ៗនេះ

ខេត្តកោះកុង៖ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ដែលជាសារមន្ទីរវប្បធម៌សាសនា និងរមណីយដ្ឋានទេសចរណ៍ នឹងលេចជារូបរាង នៅទល់មុខអាស្រមលោកយាយម៉ៅ ក្នុងខេត្តកោះកុង នាពេលឆាប់ៗខាងមុខ។

បើយោងតាមប្រភពពីក្រសួងមហាផ្ទៃបានឱ្យដឹងថា តាមគំរូប្លង់គោល ទីតាំងស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ នេះ មានខឿនសរុបទទឹង ៦៦ ម៉ែត្រ បួនជ្រុង និងកម្ពស់ ៤៣ ម៉ែត្រ ដើម្បីរម្លឹកនឹកគុណដល់វីរៈបុរសជំនាន់មុនៗ ដែលបានបូជាជីវិតបុព្វេហេតុរំដោះជាតិពីភ្លើងសង្រ្គាម ដោយនាំមកសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើនមកទល់ពេលបច្ចុប្បន្ន។

ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ដែលគ្រោងសាងសង់នាពេលខាងមុខនេះ នឹងរៀបចំទីធ្លាចំណតរថយន្តដ៏ធំមួយ ដើម្បីទទួលមនុស្សរាប់ម៉ឺននាក់អំឡុងពេលមានពិធីបុណ្យទាន ឬមកលេងកម្សាន្តម្តងៗ។ ចំពោះផ្ទៃដីដែលតម្រូវការស្ថាបនាស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ សារមន្ទីរវប្បធម៌ សាសនា និងរមណីយដ្ឋានទេសចរណ៍ គឺសរុបជាង ២១៦ ហិចតា៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9257659