Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាជ្ញាធរខណ្ឌមានជ័យ ចុះណែនាំក្រុមអាជីវករឱ្យបញ្ឈប់ការយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចូលរួមសហការណ៍ជាមួយគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី២ ចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារក្រមួន និងធ្វើការណែនាំដល់ក្រុមអាជីវករដែលលក់ដូរនៅលើចិញ្ចើមផ្លូវ។ 

ការចុះរៀបចំសណ្តាប់ធ្នាប់នេះ បានធ្វើឡើងកាលពី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយកម្លាំង គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចូលរួមសហការណ៍ជាមួយគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី២ ដឹកនាំដោយលោក ទូច សំអុល ចៅសង្កាត់ស្ទឹងមានជ័យទី២ និងរួមសហការជាមួយនឹងនិងគណៈឯកភាពសង្កាត់បឹងទំពុនទី២ បានចុះរៀបចំសណ្តាប់ធ្នាប់នៅផ្សារក្រមួននៅតាមបណ្តោយផ្លូវបេតុងខាងមុខវត្តអង្គពោធិញាណ និងបានធ្វើការណែនាំដល់ក្រុមអាជីវករ ដែលលក់ដូរនៅលើចិញ្ចើមផ្លូវឱ្យធ្វើការថយ ធ្វើការរុះរើចេញយ៉ាប ដែលសង់លយចេញមកផ្លូវក្នុងនោះផងដែរ។ 

អាជ្ញាធរបានបញ្ជាក់ថា ប្រសិនបើនៅតែបន្តសកម្មភាពលក់លើចញ្ចើមផ្លូវបែបនេះទៀត កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងចាត់វិធានការរឹបអូសយកសម្ភារៈតែម្តង៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9257527