កាលពីថ្ងៃទី២៤ ខែឧសភា នៅក្នុងតំបន់ Saint Louis រដ្ឋ Missouri អាមេរិក មានករណីបាញ់ប្រហារជាបន្តបន្ទាប់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង ១០នាក់ផ្សេងទៀតរងរបួស។
ការបាញ់ប្រហារនេះ កើតឡើងលើកទីមួយ នៅទីក្រុង Jeff-Vander-Lou។ បុរសម្នាក់រងការបាញ់ជាច្រើនគ្រាប់ នៅក្នុងរថយន្ត ក្រោយមកបានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
នៅក្នុងករណីផ្សេងទៀត នៅក្នុងទីក្រុង Saint Louis ក៏មានបុរសម្នាក់រងការបាញ់ប្រហារ បណ្តាលឲ្យរបួសធ្ងន់ ហើយពេលនេះប៉ូលិសមិនទាន់បានផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការបាញ់ប្រហារលើកទីពីរនោះឡើយ។
ក្នុងថ្ងៃ ទី២៤ ខែឧសភា នៅក្នុងទីក្រុង Saint Louis ក៏មានការបាញ់ប្រហារ បណ្តាលឲ្យមនុស្ស ៥នាក់ រងរបួស។ កន្លងមកនៅយប់ថ្ងៃទី២៣ ខែឧសភា ក្នុងទីក្រុង St. Louis បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ ។ ប្រភពព័ត៌មានពីកម្លាំងប៉ូលិស បានឲ្យ ដឹងថា ការបាញ់ប្រហារពាក់ព័ន្ធនឹងយុវជនម្នាក់ ត្រូវគេបាញ់ចំដើមទ្រូង៕ ប្រែសម្រួលដោយ៖MEO