Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រដ្ឋាភិបាលជំរុញការប្រមូលអត្តសញ្ញាណគ្រួសារក្រីក្រ ដើម្បីឆាប់បានឧបត្ថម្ភសាច់ប្រាក់ដល់ពួកគាត់

ភ្នំពេញ៖ រាជរដ្ឋាភិបាលកំពុងតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណគ្រួសារក្រីក្រក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ១៩ ដើម្បីឆាប់បានឧបត្ថម្ភជាសាច់ប្រាក់ដល់ពួកគាត់ក្នុងពេលឆាប់ៗខាងមុខ។ នេះបើតាម លិខិតរបស់រាជរដ្ឋាភិបាល ជម្រាបជូនលោក លោកស្រីប្រធានក្រុមការងាររាជរដ្ឋាភិបាល​ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។

ខ្លឹមសារក្នុងលិខិតនោះបានឲ្យដឹងថា  រាជរដ្ឋាភិបាលគ្រោងនឹងរៀបចំផ្តល់ជាសាច់ប្រាក់សុទ្ធជូនគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ គ្រួសារក្រីក្រដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតដែលទើបទទួលរងផលប៉ះពាល់បាត់បង់ចំណូលធ្លាក់ខ្លួនក្រដោយសារកូវីដ ១៩។ 

គួរបញ្ជាក់ថា រដ្ឋាភិបាលដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាសេនាធិការ បានដាក់ចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងចំណោមភារកិច្ចទាំងនោះមានភារកិច្ច ដ៏សំខាន់មួយគឺការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងក្រុមជនដែលត្រូវការការគាំពារ ជាចំាបាច់ផ្សេងទៀត នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដឹកនាំដោយក្រសួងផែនការ។  

កិច្ចគាំទ្រនេះ ត្រូវការចូលរួម និងសហការជាមួយអាជ្ញាធរភូមិ ឃុំ សង្កត់ ត្រូវសម្រេចធ្វើឲ្យបានចប់សព្វគ្រប់នៅដំណាច់ខែ ឧសភា ឆ្នាំ២០២០ ចំពោះតំបន់ជនបទ និងតំបន់ទីប្រជុំជនឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០។ ដើម្បីធានាសម្រេចឲ្យបានលទ្ធផលដូចបានគ្រោងទុកតាមកាលបរិច្ឆេទ ដែលបានកំណត់ខាងលើ ជាពិសេសចៀសវាងបាននូវភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់លើដំណើរការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ។

រាជរដ្ឋាភិបាល បានស្នើដល់លោក លោកស្រី ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាបានភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតី ពីប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលដែលអាជ្ញាធរភូមិ ឃុំ សង្កាត់ បានសម្រេចជ្រើរើសបញ្ជូលក្នុងទិន្នន័យ គ្រួសារក្រីក្រ និងទទួលបាននូវបណ្ណសមធម៌ សម្រាប់ទទួលបានការឧបត្ថម្ភ សាច់ប្រាក់ ដែលលនឹងគ្រោងអនុវត្តន៍នាពេលខាងមុខឆាប់ៗនេះ៕ ដោយ៖ ប៊ុនធឿន   

from: https://tnaot.com/km/m/detail/article/9257319