Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៊ូរុនឌី រំពឹងថា ប្រកាសលទ្ធផលការបោះឆ្នោតប្រធានាធិបតី

គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេស ប៊ូរុនឌី (Burundi)គ្រោងប្រកាសលទ្ធផលបណ្តោះអាសន្ន ការបោះឆ្នោតប្រធានាធិបតីកាលពីសប្តាហ៍មុន ដោយក្នុងនោះ លេខាធិការរបស់អ្នកស្នងតំណែងប្រទេសនេះ គឺលោក Evariste Ndayishimiye បានត្រៀមខ្លួនជាស្រេចជាអ្នកឈ្នះការបោះឆ្នោត ។

សេចក្តីប្រកាសត្រូវបានកំណត់នៅវេលាម៉ោង២រសៀល (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២៥ ខែឧសភា ។ លទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ។

ប្រទេស ប៊ូរុនឌី បានបោះឆ្នោតកាលពីថ្ងៃទី២០ ខែឧសភា ជ្រើសរើសប្រធានាធិបតី, សមាជិកសភា និងមន្រ្តីមូលដ្ឋាន ។ ការស្ទង់មតិមួយបានកត់សម្គាល់ ការបោះឆ្នោតនេះ មានក្លែងបន្លំ និងធ្វើឡើងដោយការធ្វេសប្រហែលចំពោះជំងឺកូវីដ​១៩ឆ្លងរាតត្បាត ។

ការបោះឆ្នោតនេះ បានកើតឡើងបន្ទាប់ពីរយៈពេល៥ឆ្នាំការបោះឆ្នោតលើកមុន ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំង ។ លោក Pierre Nkurunziza បានស្វះស្វែងរកការដឹកនាំអាណត្តិទី៣របស់ខ្លួន ហើយដែលបង្កឱ្យមានអំពើហិង្សាសម្លាប់មនុស្សយ៉ាងហោចណាស់ ១ ២០០ នាក់ និងជា ៤០០ ០០០ នាក់បានភៀសខ្លួន និងបានធ្វើឲ្យប្រទេស​អតីតក្រោមអាណានិគមរបស់បែលហ្ស៊ិកមួយនេះ ធ្លាក់​ក្នុងសភាពវឹកវរ រហូតមកដល់សព្វថ្ងៃ ។

លទ្ធផលមួយផ្នែកដែលបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបញ្ជាក់ថា លោក Evariste Ndayishimiye អាយុ ៥២ ឆ្នាំ ទទួលបានសំឡេងប្រមាណ ៨០ ភាគរយនៃសន្លឹកឆ្នោតសរុប ។ ប្រទេសនៅតំបន់អាហ្វ្រិកខាងកើតមួយនេះ មានពលរដ្ឋសរុប​ជាង១១លាននាក់ប៉ុណ្ណោះ ។ 

គណបក្សប្រឆាំង​នៅក្នុងប្រទេសនេះ គឺក្រុមប្រឹក្សារំដោះជាតិ (CNL) បានស្រែកឡាំប៉ា ដោយអ្នកនាំពាក្យ​បាន​ប្រកាសកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ថា ការបោះឆ្នោតនេះ មានការត្រៀមរៀបចំទុកមុនជាការស្រេច ។ 

មេដឹកនាំ CNL គឺលោក Agathon Rwasa ដែលបានទាក់ទាញហ្វូងមនុស្សយ៉ាងច្រើនក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនោះ ទទួលបានពិន្ទុប្រហែល ២០ ភាគរយ ខណៈបេក្ខជនទាំង៥នាក់ផ្សេងទៀតនៅសេសសល់ រួមបញ្ចូលគ្នាបានពិន្ទុប្រហែលមួយភាគរយប៉ុណ្ណោះ ។

កាលពី​យុទ្ធនាការឃោសនា​រកសំឡេងគាំទ្រ ​​​គឺមានផ្ទុះនូវអំពើហិង្សាកើតឡើងជាហូរហែ ។ ប៉ុន្តែដល់ថ្ងៃបោះឆ្នោត អំពើហិង្សា​​ហាក់ស្ងប់ស្ងាត់​មិនបានកើតឡើងជាដុំកំភួន​នោះទេ​។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំង CNL បានប្រកាសថា មន្ត្រីរបស់ខ្លួន​ច្រើននាក់​ត្រូវចាប់ខ្លួន និង​យារយីធ្វើទុក្ខ ហើយការបោះឆ្នោតនេះ​ពោរពេញដោយការកេងបន្លំផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9257297