តាមគេហទំព័រ Worldometer គិតមកដល់ថ្ងៃ ទី២៥ ខែឧសភា នៅទូទាំងប្រទេសប្រេស៊ីល មានអ្នកឆ្លងកូវីដ១៩ កើនឡើងដល់ ៣៦៣ ៦១៨នាក់ និងស្លាប់កើនឡើងដល់ទៅ ជាង ២២ពាន់នាក់ ។
មន្ត្រីបក្សប្រឆាំង បានទម្លាក់កំហុសទៅលើប្រធានាធិបតីឲ្យទទួលខុសត្រូវ ដែលទុកឲ្យមានពលរដ្ឋជាង២ម៉ឺននាក់ស្លាប់និងរាប់សែននាក់ ឆ្លងកូវីដ១៩ ។ គណបក្សប្រឆាំងបានស្នើឲ្យចោទប្រកាន់ទោសលោក ពាក់ព័ន្ធ ការគ្រប់គ្រងមិនបានល្អ សម្លាប់ពលរដ្ឋដោយប្រយោល។
ប្រធានាប្រេស៊ីល លោក Jair Bolsonaro ត្រូវបានមេដឹកនាំបក្សប្រឆាំងចោទថា ជាជនសម្លាប់មនុស្ស។ ការចោទប្រកាន់កើនឡើង ក្រោយពេលដែល លោកចេញទៅខាងក្រៅញាំសាច់ក្រក ក្នុងពេលដែលមានអ្នកស្លាប់ ដោយកូវីដ១៩ដល់ទៅ១ពាន់នាក់ក្នុងមួយថ្ងៃ។
លោក Jair Bolsonaro បានប្រងើយចំពោះ ការណែនាំឲ្យគម្លាត់សង្គមពីក្រសួងសុខាភិបាលប្រេស៊ីល ហើយបន្តចេញទៅក្រៅជួបជុំគ្នា។ ការឆ្លងរាលដាលនៅប្រេស៊ីកើនឡើងយ៉ាងឆាប់រហ័សដោយសារតែរដ្ឋាភិបាលមិនបានចូលរួមនៅក្នុងសង្គ្រាមទប់ស្កាត់ការឆ្លងកូវីដ១៩។ មិនតែប៉ុណ្ណោះ ប្រធានាធិបតិ បានចូលរួមជាមួយក្រុមបាតុករប្រឆាំង និងច្បាប់ បម្រាមគោចរ ទៀតផង។ ប្រែសម្រួលដោយៈ MEO