Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រុមហ៊ុនមួយបោះទុនជិត ២២លានដុល្លារលើវិស័យកសិ-ឧស្សាហកម្ម បង្កើតការងាររាប់ពាន់កន្លែងនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុនតម្លៃប្រមាណជាង ២១,៧លានដុល្លារ បានបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយឱកាសការងារជាង ២ ០៧០កន្លែង។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for the Development of Cambodia) នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។

បើតាមការបញ្ជាក់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) របស់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.០៧០កន្លែង។

គួរជម្រាបថា ក្រៅពីគម្រោងវិនិយោគខាងលើ កម្ពុជាក៏ទើបអនុញ្ញាតចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុនចំនួន ៣ ផ្សេងទៀត ក្នុងតម្លៃទុនសរុបប្រមាណជិត ១៦៧លានដុល្លារ រួមមាន៖ គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ (១០៧,៩លានដុល្លារ) , គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា (៧,៩លានដុល្លារ) និងគម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ (៥០,៩លានដុល្លារ)៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9257224