![](https://kh.tnaot.com/wp-content/uploads/2020/08/a3d5a2d8d8a011eaba5b5185d252a44c.jpg)
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះលោក តាន់ គីមសួរ បានដឹកដៃ ម៉ែរួយ ម្ចាស់ក្រុមហ៊ុន Rouy Infinity Co.,ltd ព្រមទាំងសិល្បករល្បីឈ្មោះមួយចំនួនទៅអភិក្សព្រៃឈើមួយកន្លែងនៅទំនប់ពាមល្វា ភូមិត្រពាំងអង្គ្រង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺទាំងកណ្ដាលថ្ងៃក្ដៅចែស ដោយមិនខ្វល់ពីអ្វីទាំងអស់ធ្វើយ៉ាងណាឲ្យតែបានការពារព្រៃឈើ ដល់ថ្នាក់ធ្វើឲ្យផ្អើលពុកម៉ែបងប្អូនដែលរស់នៅ។
និយាយក្នុងពិធីខាងលើលោក តាន់ គីមសួរ បានលើកឡើងថា ថ្ងៃនេះក្រៅពីជួយអភិរក្សនិងការពារព្រៃឈើ ក្រុមលោកមាន ម៉ែរួយ លោក ប៉ែន ចំរ៉ុង សុភ័ក្រ្ដ កុសុម៉ា ក៏បានទៅប្រលែងកូនត្រីរាប់រយក្បាលដើម្បីជាការរួមចំណែកមួយជួយដល់សង្គម។ ដូច្នេះលោក សូមអំពាវនាវដល់ពុកម៉ែបងប្អូនចូលរួមសហការ ការពារព្រៃឈើ និងសត្វព្រៃដោយមិនត្រូវកាប់បំផ្លាញ បបាញ់ ដាក់អន្ទាក់ ឬនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ឡើយ។ក្រៅពីចុះជួយអភិរក្សព្រៃឈើ និងការពារសត្វព្រៃគ្រប់ប្រភេទហើយនោះលោក តាន់ គីមសួរ និងម៉ែរួយ បានយកអំណោយនិងថវិកាមួយចំនួនចែកជូនដល់ពុកម៉ែបងប្អូនលោកតាលោកយាយ និងកុមារៗ ដែលរស់នៅទីនោះផងដែរ៕ ដោយ៖ លក្ខិណា