Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចង់បោះតង់ក្នុងព្រៃគួរចូលអានបន្តិចទៅ

នេះជារឿងដែលក្រុមខ្ញុំបានជួបគឺមកជាផ្ទួនៗតែម្តង ធ្លាប់តែឃើញគេផុសតែមិនជឿឥឡូវរឿងនោះបានកើតឡើងក្នុងក្រុមខ្ញុំ ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០២០ ក្រុមពួកខ្ញុំបានទៅលេងខេត្តពោធិ៍សាត់ ទៅខាងវាលវែងដោយធ្វើដំណើរដោយម៉ូតូ លុះដល់កន្លែងពួកខ្ញុំក៏បានបោះតង់គេងមួយយប់នៅទឹកឈូរថ្មដាវាលវែង ក្រុមខ្ញុំក៏បានយកកន្លែងដែលនៅខាងក្នុងទល់មុខព្រៃឈើនិងមានទឹកឈូរសម្រាប់លេង អ្នកដែលមកកំសាន្តដែរគឺពួកគាត់នៅខាងមុខទាំងអស់ សរុបមកកន្លែងពួកខ្ញុំគឺគ្មានមនុស្សទេមានតែក្រុមខ្ញុំប៉ុណ្ណោះ បន្ទាប់មកពួកខ្ញុំបានរៀបចំអាហារហើយជួបលៀងនិងបានរៀបចំអាហារខ្លះដាក់សែនជូនអ្នកតាព្រៃភ្នំ រហូតដល់ម៉ោង១១:៣០នាទី យប់អធ្រាតបន្ទាប់មកក៏រៀបចូលគេងទាំងអស់គ្នា។ លុះដល់ម៉ោង១:៤៥នាទី ពូកម៉ាកខ្ញុំម្នាក់ឈ្មោះ ប៊ុនស្រេង គាត់ចង់បត់ជើងតូចក៏ដើរចេញមកក្រៅ គាត់ក៏បានឃើញដូចជាស្រមោលមនុស្សប្រុស(អាចជាអ្នកតា) ដោយយានជិនះគាត់គឺហាក់បីដូចជាសត្វចម្លែកម៉្យាង ស្រដៀងរូបខាងក្រោម (មិនសូវច្បាស់) ប៉ុន្តែគាត់មិនអោយយើងភ័យឡើយ ដែលគាត់មកកាន់អាហារដែលពួកខ្ញុំបានសែន។

បានបន្តិចទៀតផងនុះ មិត្តខ្ញុំម្នាក់ទៀតឈ្មោះ រីណា ក៏មកក្រៅបត់ជើងតូច ក៏ងាកមកក្រោយក៏បានឃើញស្រមោលមនុស្សស្រីនៅលើដំបូលដែលជាកន្លែងដេករបស់ពួកខ្ញុំ ប៉ុន្តែក៏មិនមានអារម្មណ៌ខ្លាថាចដែរ គ្រាន់ព្រឺសប្បុល និងគិតអ្វីដែលល្អ តាមពិតទៀតគាត់គឺតាមថែរក្សាយើងប៉ុណ្ណោះ។

នុះដល់ថ្ងៃទី២៣ ខែឧសភា​ ឆ្នាំ២០២០ ពួកយើងបានបន្តដំណើរទៅខាងកោះកុង ឆ្លងកាត់រាប់រយភ្នំ រហូតដល់ឆ្នេរបាក់ថ្លុង ខេត្តកោះកុង ពួកខ្ញុំក៏បោះតង់មួយយប់ទៀត ពេលមួយសមាជិកក្រុមខ្ញុំម្នាក់ឈ្មោះ រ៉ាឌី ក៏ខ្ចីខ្សែដៃព្រះពីប៊ុនស្រេង ហើយក៏រៀបចំញ៉ាំអីដូចថ្ងៃទៅវាលវែងចឹង ហើយបានផឹកស្រវឹងគេងលក់អស់ លុះដល់យប់ម៉ោង១២:៣០នាទី ប៊ុនស្រេងក៏ស្ទុះភ្ញាក់ឡើងភ្លាមៗមកសួរខ្ញុំរករ៉ាឌី ដើម្បីយកខ្សែដៃវិញ។ ប៊ុនស្រេង គាត់បាននិយាយថាមានគេពន្យល់សប្តិគាត់ អោយគាត់ទៅយកខ្សែដៃមកវិញ។ ខ្ញុំពិតជាភ័យជំនួស ហើយខ្ញុំកំពុងសរសេរក៏ព្រឺសប្បុលដែរ នេះជារឿងពិត អ្នកទាំងអស់គ្នាបើមិនជឿកុំប្រមាថ បើសិនអ្នកហ៊ានដើរព្រៃគួរតែដាក់សែនអ្នកតាព្រៃភ្នំសិនមុនបរិភោគអាហារ។

All rights reserved by Jinghab Vlogger

from: https://tnaot.com/km/m/detail/article/9257058