Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប្រធានាធិបតីអូទ្រីស សុំទោសពីការបំពានបម្រាមគោចរ ចូលហាងហួសម៉ោងកំណត់

ប្រធានាធិបតីអូទ្រីស លោក Alexander Van der Bellen បានថ្លែងសុំអភ័យទោស បន្ទាប់ពីរូបលោកបានរំលោភបំពានបម្រាមគោចរ​របស់​ប្រទេស ​ប្រឆាំងនឹងការរាតត្បាតកូវីដ​១៩ ។

លោកប្រធានាធិបតី បានបញ្ជាក់ថា  លោកបានស្ថិតក្នុងភោជនីយដ្ឋានមួយ នៅរដ្ឋធានី Vienna លើសពីម៉ោង ដែលបានកំណត់ ក្រោមវិធានការបិទប្រទេស​ ទប់ស្កាត់កូរ៉ូណាវីរុស ។

លោកប្រធានាធិបតី Van der Bellen អាយុ ៧៦ ឆ្នាំ បានថ្លែងថា លោកបានដើរលើសម៉ោងកំណត់ ដោយសារនៅជជែកគ្នាលេងជាមួយមិត្តភក្ តិនៅក្នុងភោជនីយដ្ឋានមួយ នៅកណ្តាលទីក្រុង ។ លោកបានថ្លែងថា «ខ្ញុំសុំទោសដោយស្មោះ ហើយនេះជាកំហុសមួយរបស់ខ្ញុំ» ។ លោកប្រធានាធិបតី បាន​សរសេរនៅលើបណ្តាញសង្គម Twitter ថា “ ខ្ញុំបានចេញទៅក្រៅ ជាលើកដំបូង ចាប់តាំងពីការបិទប្រទេស។ នៅពេលទៅដល់ភោជនីយដ្ឋាន ខ្ញុំបាននៅជាមួយមិត្តភក្តិពីរនាក់ និងប្រពន្ធរបស់ខ្ញុំ ។ បន្ទាប់មក យើងបានជជែកគ្នាលើសម៉ោងកំណត់» ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានផ្សាយថា លោកប្រធានាធិបតី Van der Bellen ត្រូវបានប្រទះឃើញ ដោយប៉ូលិស នៅខាងក្រៅភោជនីយដ្ឋាន​ នៅពាក់កណ្តាលអធ្រាត្រ ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ។ 

ច្បាប់ចុងក្រោយរបស់រដ្ឋាភិបាល បានកំណត់ថា រាល់ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ កាលពីសប្តាហ៍មុន នោះ ត្រូវតែបិទទ្វារមិនឱ្យលើសពីម៉ោង២៣នោះឡើយ ។

ភោជនីយដ្ឋានដែលបម្រើដល់​ប្រធានាធិបតី លើសពីម៉ោងច្បាប់បម្រាមគោលចរ អាចនឹងត្រូវរងការផាកពិន័យ ចំពោះការរំលោភបំពាន។ ប៉ុន្តែលោក Van der Bellen បានបញ្ជាក់ថា លោកនឹង “ទទួលខុសត្រូវ” ប្រសិនបើម្ចាស់ភោជនីយដ្ឋាន ទទួលរងនូវការខាតបង់ណាមួយ ដែលបណ្តាលមកពីឧប្បត្ដិហេតុនេះ។

ម្ចាស់ភោជនីយដ្ឋាន បានប្រាប់កាសែត Krone ថា“ យើងបានបិទទ្វារ បន្ទាប់ពីម៉ោង២៣ ​តាមច្បាប់ ហើយថា អតិថិជនត្រូវបានអនុញ្ញាតឱ្យស្នាក់នៅលើសពីពេលម៉ោង២៣ ប្រសិនបើពួកគេត្រូវការ។

សូមបញ្ជាក់ថា អូទ្រីស ជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេ នៅអឺរ៉ុប ដែលអនុវត្តតាមប្រទេសអ៊ីតាលី ក្នុងការដាក់ទណ្ឌកម្មយ៉ាងតឹងរឹង ដើម្បីឆ្លើយតបទៅនឹងការរីករាលដាល នៃជំងឺ Covid-19 ។ ប៉ុន្ដែរហូតមកដល់ពេលនេះ អូទ្រីស​​បានចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតរបស់ខ្លួន ។ រីឯការប្រមូលផ្តុំគ្នា អាចមានរហូតដល់១០នាក់ ចាប់តាំងពីដើមខែឧសភា ហើយសួនឧទ្យានសាធារណៈ ហាង​តូចៗ និង​មជ្ឈមណ្ឌល សួនច្បារ បានបើកដំណើរការ តាំងពីខែមុនមកម្ល៉េះ ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9257020