ប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយរឿងរ៉ាវដ៏ក្តៅគគុកកក្រើកពេញបណ្តាញសង្គមហេសប៊ុក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ រវាង លោក ផែង វណ្ណៈ និងលោក អ៊ឹម ជីវ៉ា ដោយសារប្រធានបទ “សុខា” ធ្វើអ្នកទាំងពីរផ្ទុះសង្គ្រាមពាក្យសម្តីយ៉ាងខ្លាំង។
កាលពីពេលថ្មីៗនេះលោក ផែង វណ្ណៈ ក៏បានព្រលះ សុខា ដោយមានខ្លឹមសារថា៖ ”ដើរជ្រើសរើសមនុស្សសំរាម យកមកធ្វើជាអ្នកសិល្បៈ សួរថា ហេតុអ្វីបានជាគេមិនគាំទ្រសិល្បៈខ្មែរ ហេតុអី? ចុះបើយើងយកមនុស្សសំរាមទៅសម្ដែង អាណាគេមើល ហា… យកមនុស្សជេរប្រចោល ប៉ោឡែនៅក្នុងកម្មវិធី TikTok មួយ យកមកអោយសម្ដែង អាណាគេមើល។
ក្រោយពីឃើញពាក្យសម្តីមិនសមរម្យបែបនេះមិនបង្អង់យូរតារាសម្តែងលោក អ៊ឹម ជីវ៉ា មានការច្រឡោតយ៉ាងខ្លាំង ព្រមទាំងបានធ្វើការឆ្លើយតបភ្លាមៗចំពោះ លោក ផែង វណ្ណៈ ថា ៖”សូមផ្ញើរទៅអាប៉ិពាក់វែនតា និយាយគ្នាណា បើលេងកុំខឹង បើខឹងកុំលេង វាអស្ចារ្យម្លេះ? កុំថាក្មេងជេរ ថាក្មេងឈ្លើយវើយ អាញចង់ប្រាប់ចឹងម៉ង…គោរពតើ ទៅកម្មវិធី ក៏លើកដៃជំរាបសួរដែរ ទៅកម្មវិធីកន្លែងណាក៏ដោយ ក៏គេមិនមើលមុខផង” ៕ ដោយ៖ លក្ខិណា