Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាវាដឹកប្រេងទី២​ចូលដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខវេណេហ្ស៊ុយអេឡា

ក្រុមតាមដាននាវាចរ​នៅលើផ្លូវទឹក​បានបញ្ជាក់ថា នាវាដឹកប្រេង​របស់អ៊ីរ៉ង់​មួយគ្រឿងទៀត ឈ្មោះ «ព្រៃឈើ» បានចូលដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ប្រទេសវេណេហ្ស៊ុយអេឡា ។ ការធ្វើនាវាចររបស់នាវានេះទទួលអមការពារដោយនាវាចម្បាំងប្រទេស​បូលីវី​ផងដែរ ។ 

តាមការចេញផ្សាយរបស់ប្រភេទ sputniks ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បញ្ជាក់ថា នាវាដឹកប្រេងរបស់អ៊ីរ៉ង់​ទីពីរ ក្នុងចំណោម​៥គ្រឿង ដឹកប្រេងសរុប​១,៥៣ លានធុង​​​នោះ បានចូលដល់តំបន់សេដ្ឋកិច្ចផ្ទាច់មុខ​វេណេហ្ស៊ុយអេឡា បន្ទាប់ពីនាវាដឹកប្រេង​ទីមួយឈ្មោះ «សំណាង»​បានចូលដល់​កាលពីមួយថ្ងៃ​មុននេះ ហើយបានការអមការពារពីកម្លាំងទាហានជើង​ទឹក​ប្រទេសបូលីវី​ផងដែរនោះ ។ 

នាវាដឹកប្រេង​៣គ្រឿងទៀត​របស់អ៊ីរ៉ង់​ត្រូវបានរំពឹងថា នឹងមកដល់វេណេហ្ស៊ុយអេឡាបន្តបន្ទាប់គ្នា​ក្នុងពេលឆាប់ៗខាងមុខ ។ ប្រភពថា នាវាដឹកប្រេងឈ្មោះ «ព្រៃឈើ»​​ ដែលចូល​ដល់តំបន់សេដ្ឋកិច្ចផ្តាច់មុខនោះ បានការអមការបពារពីនាវាចម្បាំង PO-13 Yekuana របស់កម្លាំងទាហានជើងទឹកបូលីវី ។ 

មានសេចក្តីរាយការណ៍ផងដែរថា​ ការធ្វើដំណើររបស់នាវា​ដឹកប្រេង «ព្រៃឈើ» ក៏ដូច​នាវាដឹកប្រេង «សំណាង» ទាំងពីរគ្រឿងនេះ របស់អ៊ីរ៉ង់​ទៅកាន់វេណេហ្ស៊ុយអេឡានោះ សុទ្ធ​មានការតាមពីក្រោយ​ដោយនាវា​អាមេរិក Adam Joseph ដូចគ្នា ។ ​

មានការភ័យខ្លាចថា អាមេរិក​អាចនឹងប្រើកងកម្លាំងយោធា​ប្រឆាំង​ទៅលើនាវា​ដឹកប្រេងអ៊ីរ៉ង់ទាំងនោះ ។ ដើម្បីតប់តចំពោះ​ការលើកឡើងនោះ ទីក្រុងតេអេរ៉ង់​បាន​ព្រមានទីក្រុងវ៉ាស៊ីនតោនថា បើសេតវិមាន​ហ៊ានបង្កបញ្ហា​នាវាដឹកអ៊ីរ៉ង់​ទៅកាន់​វេណេហ្ស៊ុយអេឡានោះ អាមេរិក​នឹប្រឈម​នូវ​ការសងសឹក​ភ្លាមៗ​មិនទុកយូរនោះឡើយ ។ 

គួរបញ្ជាក់ថា វិស័យប្រេង​ទាំងនៅអ៊ីរ៉ង់ និងវេណេហ្ស៊ុយអេឡា សុទ្ធតែទទួលរងទណ្ឌកម្ម​ពីអាមេរិកដូចតែគ្នា ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9256272