Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អាហ្វហ្គានីស្ថាន ដោះលែងអ្នកទោសតាលីបង់ រាប់ពាន់នាក់​

ប្រធានាធិបតី​អាហ្វហ្គានីស្ថាន លោក Ashraf Ghani កាលពីថ្ងៃ ទី​២៤ ខែឧសភា ​បានប្រកាស ដោះលែងអ្នកទោសតាលីបង់​២ពាន់នាក់ ។ នេះជាសកម្មភាពដ៏ល្អ ក្នុងការឆ្ពោះទៅរកសន្តិភាព ក្រោយពេល ក្រុម​តាលីបង់​ស្នើ​បទឈប់បាញ់​ក្នុងពិធីបុណ្យ Eid Al-Fitr។

នៅលើបណ្តាញសង្គម​ Twitter ​អ្នកនាំពាក្យប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Sediq Sediqqi បានបញ្ជាក់ថា ការសម្រេច ដោះលែងអ្នកទោស​តាលីបង់ គឺដើម្បីធានាដល់សន្តិភាព​ ក្នុងប្រទេស។

ប្រធានាធិប​តីអាហ្វហ្គានីស្ថាន បានបន្តទៀតថា រដ្ឋាភិបាន និងបន្តពិភាក្សាស្តីពីសន្តិភាពជាមួយក្រុមតាលីបង់ ក្រោយបទឈប់បាញ់ រយៈពេល​៣ថ្ងៃ ក្នុងឱកាសបុណ្យ Eid Al-Fitr ដែលជាពិធីបុណ្យបញ្ចប់ខែហូបបួស​ Ramadan ​របស់សាសនិកអ៊ិស្លាម។

បើតាមកិច្ចព្រមព្រៀង សន្តិភាព​ដែលអាមេរិក និងក្រុមតាលីបង់បានចុះកិច្ចព្រមព្រៀង កាលពីខែកុម្ភៈ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងដោះលែងអ្នកទោសតាលីបង់ ​៥ពាន់នាក់ ជាថ្នូរនឹងការដោះលែង​កម្លាំងសន្តិសុខអាហ្វហ្គានិស្ថាន ១ពាន់នាក់ ដែល​ត្រូវក្រុមតាលីបង់ ចាប់ខ្លួន​។

ការដោះដូរអ្នកទោស គឺជាសកម្មភាព ផ្ដល់ទំនុកចិត្តគ្នា​ ដើម្បីបន្តពិភាក្សា ស្វែងរកសន្តិភាព​ និងអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅរកការរីកចម្រើន​។ 

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអបអរសាទរដល់សកម្មភាព​ខាងលើ​របស់ រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និង​ក្រុមតាលីបង់ ។ បទឈប់បាញ់​នឹងជួយឲ្យពលរដ្ឋមានភាពសប្បាយរីករាយពេញលេញ ក្នុងពិធីបុណ្យ​ Eid al-Fitr៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9256249