អ្នកចាត់ការរបស់ក្រុមអធិរាជស Real Madrid លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថា បានល្មើសនឹងច្បាប់របស់រដ្ឋាភិបាលអេស្ប៉ាញ ដោយចេញពីក្រៅផ្ទះរបស់លោក ទៅផ្ទះរបស់លោកមួយទៀត ដែលស្ថិតនៅតំបន់មួយក្រៅទីប្រជុំជនក្បែររដ្ឋធានី Madrid ប្រទេសអេស្ប៉ាញ។
អេស្ប៉ាញ ត្រូវបានគេចាត់ទុកជាប្រទេសដែលរងគ្រោះធ្ងន់បំផុតមួយពីជំងឺ covid-19 ជាមួយនឹងករណីរហូតដល់ទៅ ២៣០,០០០ និង ២៨,០០០នាក់បានស្លាប់ ដែលជាមូលហេតុធើ្វឲ្យអាជ្ញាធរនៅក្នុងប្រទេសនេះ ដាក់បំរាមប្រជាជនមិនឲ្យចេញពីក្រៅផ្ទះ។
បើយោងតាមកាសែត Sport ក្នុងប្រទេសអេស្ប៉ាញ បានរាយការណ៍ថា Zidane ត្រូវបានគេឃើញរូបលោកស្ថិតនៅក្នុងគេហដ្ឋានមួយផ្សេងទៀតរបស់លោក ដែលស្ថិតនៅក្នុងតំបន់មួយ ក្រៅទីប្រជុំជនរដ្ឋធានី Madrid ដែលត្រូវគេជឿថា ជាគេហដ្ឋានទី២របស់លោក។
សេចក្ដីរាយការណ៍បានបន្ដថា ការបំលាស់ទីពីទីមួយទៅទីមួយ ដោយពុំមានភារកិច្ចចាំបាច់គឺជាអំពើប្រឆាំងនឹងច្បាប់ ហើយបុរសសញ្ជាតិបារាំងនេះអាចនឹងត្រូវទទួលពិន័យជាទឹកប្រាក់ប្រមាណ ១,៣០០ផោន បើសិនជារូបលោកត្រូវបានគេចាប់កំហុសពិតមែននោះ៕
ប្រភព៖ Dailymail