ខ្សែប្រយុទ្ធចាស់វស្សា និងឆ្នើមបំផុតម្នាក់របស់ក្រុម Man City គឺកីឡាករសញ្ជាតិអាហ្សង់ទីនSergio Aguero បានបដិសេធអំពីការចាកចេញពីក្លឹប បើទោះបីកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្រុម Napoli, Juventus និង Inter Milan ក៏ដោយ។
ទីភ្នាក់ងាររបស់ Aguero លោក Hernan Reguera បានបញ្ជាក់ថា កីឡាករ Aguero របស់លោកនឹងមិនចាកចេញពីMan City ទេហើយរូបគេនឹងលេងរហូតចប់កុងត្រាដល់ឆ្នាម២០២១។ លោកក៏បានបន្តទៀតថា ក្រោយចប់កុងត្រា យើងនឹងអាចឃើញអ្វីនឹងកើតឡើងបន្តទៀត ដោយសារតែការសម្រេចរឿងអនាគតរបស់គេក្រោយឆ្នាំ២០២១មិនទាន់កើតមាននៅឡើយ។
ជាចុងក្រោយ លោកលើកឡើងថា Agueroសប្បាយចិត្តនឹងក្រុម City ហើយរូបគេមិនមានបំណងផ្លាស់ប្តូរក្លឹបនៅពេលនេះនោះទេ។