![](https://kh.tnaot.com/wp-content/uploads/2020/08/95cf85d2d8a011eaba5b5185d252a44c.jpg)
លោក Baekhyun សមាជិកក្រុម EXO កំពុងបង្កើតប្រវត្តិសាស្ត្រជាមួយអាល់ប៊ុមបទចម្រៀង “Delight” ដែលមានការបញ្ជាទិញទុកមុនចំនួន ៧៣០.០០០ បន្ទះ ។
អាល់ប៊ុមបទចម្រៀងតូចទី២ របស់លោកនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភានេះ ដែលមានការបញ្ជាទិញទុកមុនរហូតទៅដល់ ៧៣២.២៩៧ បន្ទះ គិតត្រឹមថ្ងៃទី២៤ ខែឧសភា ម្សិលមិញ។ អាល់ប៊ុមបទចម្រៀងនេះ ត្រូវបានលក់ដាច់ច្រើនជាងអាល់ប៊ុមដំបូងរបស់លោក ដែលជាអាល់ប៊ុមទោលលក់ដាច់បំផុតប្រចាំឆ្នាំ២០១៩ ។
អាល់ប៊ុមបទចម្រៀងខ្នាតតូចទី២នេះ រួមមានបទចម្រៀងដូចជា បទ “Candy” បទ “R U Ridin” បទ “Bungee” បទ “Underwater” បទ “Poppin” បទ “Ghost” និងបទ “Love Again” ។ គួរបញ្ជាក់ផងដែរថា អាល់ប៊ុមបទចម្រៀងថ្មីនេះ នឹងចេញផ្សាយនៅយប់នេះ វេលាម៉ោង ៦ល្ងាច ម៉ោងក្នុងប្រទេសកូរ៉េ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop