ដើម្បីពង្រឹងសក្តានុពលក្លឹប និងទប់ទល់នូវបញ្ហាហិរញ្ញវត្ថុផ្សេងៗ Barcelona កំពុងតែមមាញឹកក្នុងការទិញ និងលក់កីឡាករជាច្រើន។ ក្រោយផ្ទុះ Covid 19 ក្លឹបមួយនេះមានគម្រោងកាត់ប្រាក់ខែ និងលក់កីឡាករចេញច្រើន។
បើទោះជាយ៉ាងណាមានកីឡាករ៣ រូបដែលក្លឹបបានធានាចំពោះអនាគតរបស់ពួកគេនៅទឹកដី Camp Nou នោះគឺកីឡាករឆ្នើម Messi, De Jong និង អ្នកចាំទី Marc Andre Ter Stergen។
មូលហេតុដែលមិនលក់ក្លឹបមិនលក់កីឡាករទាំងបីនេះ គឺ ពួកគេ ត្រូវបានគេចាត់ទុកថាជាឆ្អឹងខ្នងដ៏សំខាន់ដែលក្រុមមិនអាចខ្វះបាន បើធៀបទៅនឹងកីឡាករផ្សេងៗទៀត ដែល Barcelona កំពុងពិចារណាលក់ចេញនៅចុងរដូវកាលនេះ។