Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បេក្ខភាព Joe Biden ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាបឋមក្នុងរដ្ឋ​ Hawaii

អតីត​អនុប្រធានាធិបតី Joe Biden ​ដែលជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតប្រធានាធិបតី ក្នុងខែវិច្ឆិកា ឆ្នាំ​២០២០ មកពីគណបក្សប្រជាធិបតេយ្យ ទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោត​ជាបឋមរបស់​គណបក្ស​ប្រជាធិបតេយ្យ នៅរដ្ឋ​ហាវ៉ៃ​។ នេះជាការបោះឆ្នោត​ ដើម្បីបានជ្រើសតាំងជាបេក្ខភាព​សម្រាប់បោះឆ្នោត ប្រជែងតំណែងប្រធានាធិបតីជាមួយលោក ត្រាំ ។

លោក​ Joe Biden បានយកឈ្នះទៅលើសមាជិកព្រឹក្ធសភាឯករាជ្យ នៅរដ្ឋ​ Vermont ។ ជ័យជម្នះខាងលើជួយឲ្យលោក​ Biden សន្លឹកឆ្នោតតំណាង ១៦ សន្លឹកពីរដ្ឋនេះ។ មកទល់ពេលនេះ​ លោក Joe Biden ទទួលបានសរុប សន្លឹកឆ្នោតតំណាង​១៥៦៦សន្លឹក​។ បើតាមគម្រោង លោកនឹងទទួលបាន​សន្លឹកឆ្នោតតំណាងយ៉ាងតិច ​១៩៩១ សន្លឹក ដើម្បីឈរឈ្មោះជាបេក្ខភាព​ប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ។

ការបោះឆ្នោតជាបឋម នៅហាវៃ បានធ្វើឡើង កាលពីថ្ងៃទី​២៤ ខែឧសភា ​ក្រោយការពន្យារពេល ដោយសារកូវីដ​១៩​។ ការបោះឆ្នោតបឋមរបស់គណបក្ស​ប្រជាធិបតេយ្យធ្វើឡើយ តាមប្រៃសណីយ៍ ដោយ​មាន​សមាជិក​៣៥ពាន់នាក់ ចូលរួម។

ការទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជាបឋមនេះ ក្នុងពេលដែលអតីតអនុប្រធានាធិបតី​ ​មានការគាំទ្រខ្ពស់ពីពលរដ្ឋអាមេរិក ។ បើតាមការស្ទង់មតិកន្លងមក លោក​ Joe Biden​ មាន​សំឡេងគាំទ្រ​នាំមុខ​ទាំង​ប្រធានាធិបតី ដូណាល់ ត្រាំ​ទៀតផង​។

បើតាមការស្ទង់មតិរបស់​ Fox News ​បានផ្សាយថា ​លោក Joe Biden នាំមុខប្រធានាធិបតី ​ដូណាល់ ត្រាំ ដល់ទៅ​៨ពិន្ទុ។ ចំណុចទាំងនោះហើយ ដែលអាចជួយឲ្យលោក​ Joe Biden មានសង្ឃឹម​យកឈ្នះ​ប្រធានាធិបតី ដូណាល់ ត្រាំ​ សម្រាប់ការបោះឆ្នោត នាពេលខាងមុខ។ ចំណែកប្រធានាធិបតី ដូណាល់ ត្រាំ វិញ បានធ្លាក់ការគាំទ្រយ៉ាងខ្លាំង ដោយសារតែលោកមិនបានគ្រប់គ្រងការឆ្លងកូវីដ​១៩ឲ្យបានល្អ ៕ ប្រែ​សម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9255842