បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសកូរ៉ូណាប្រភេទថ្មី រហូតមកដល់ព្រឹក ថ្ងៃទី២៥ ខែឧសភា ប្រទេសរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេលំដាប់លេខ៣ នៅលើពិភពលោក ដោយមានអ្នកជំងឺរលាក ផ្លូវដង្ហើម ប្រភេទថ្មី ចំនួន ៣៤៤ ៤៨១នាក់ ក្នុងនោះជាសះស្បើយ ១១៣ ២៩៩នាក់ និងស្លាប់ ៣៥៤១នាក់។ ប៉ុន្ដែដោយសារស្ថានការណ៍ នៃការឆ្លងវិលមករកភាពប្រក្រតី ទើបអាជ្ញាធររុស្ស៊ី បន្ធូរបន្ថយច្បាប់បិទប្រទេស លើតំបន់ជាច្រើន។
លោកស្រី Anna Popova ប្រធានអង្គការឃ្លាំមើលអនាម័យរបស់រុស្ស៊ី បានថ្លែងថា តំបន់ចំនួន៨៥ ឬស្មើនឹងជាងពាក់កណ្ដាល នៃប្រទេសរុស្ស៊ី ត្រូវបានលើកលែងច្បាប់បិទប្រទេស។ រីឯតំបន់ចំនួន៤៤ ក៏បានចាប់ផ្ដើមដំណាក់កាលទី១ នៃការលើកលែងពីច្បាប់បិទប្រទេស នៅថ្ងៃនេះ ឬថ្ងៃស្អែកផងដែរ។
ជាមួយគ្នានេះដែរ លោក Mikhail Mishustin នាយករដ្ឋមន្រ្ដីរុស្ស៊ី បានថ្លែងថា តំបន់ជាច្រើនរបស់ប្រទេសរុស្ស៊ី រហូតដល់ចំនួន៧០ នឹងលើកលែងនូវការរឹតបន្ដឹង ទប់ស្កាត់នូវកូវីដ១៩ ដើម្បីបើកឲ្យដំណើការសេដ្ឋកិច្ចឡើងវិញ។
បើយោងតាមប្រធានអង្គការឃ្លាំមើលអនាម័យរបស់រុស្ស៊ី បានបញ្ជាក់ថា ស្ថានការណ៍ឆ្លងកូវីដ១៩ នៅក្នុងប្រទេសរុស្ស៊ី បានចាប់ផ្ដើមវិលមករកភាពធម្មតាវិញ តាំងពីថ្ងៃទី១១ ខែឧសភា។ នៅពេលនោះ រុស្ស៊ីក៏លុបចោលច្បាប់បិទប្រទេស ទៅលើតំបន់ចំនួន៩ផងដែរ៕ ប្រែសម្រួល ដោយ Nuon