Ashley Cole បាននិយាយថា រូបគេចាកចេញពីក្រុមកាំភ្លើងធំ Arsenal ទៅចូលរូមជាមួយក្រុមតោខៀវ Chelsea គឺដោយសារតែវប្បធម៌នៃការឈ្នះពានរបស់ក្លឹបដែលដឹកនាំដោយលោក Wenger ពេលនោះ ចាប់ផ្ដើមធ្លាក់ចុះ។
Cole ដែលត្រូវបានគេចាត់ទុកខែ្សការពារស្លាបឆ្វេងដ៏ល្អមួយរូបលើលោក បានធើ្វការផ្ទេរទៅកាន់ Chelsea កាលពីឆ្នាំ២០១៦ ពោលគឺ១៤ឆ្នាំមុន។
ការផ្ទេររបស់គេពីក្រុមដែលមានមូលដ្ឋានភាគខាងជើង ទៅកាន់ភាគខាងលិចទីក្រុងឡុងដ៏ បានធ្វើឲ្យអ្នកគាំទ្ររបស់ Arsenal មិនពេញចិត្ដទៅលើរូបគេនោះទេ។
«ក្លឹបចាប់ផ្ដើមបាត់បង់កីឡាករឆ្នើមៗ។ ពេលដែលខ្ញុំចាប់ផ្ដើមដំបូងនៅ Arsenal, ពួកគេមានដូចជា Keowns, Seamans, Vieiras, Henry និង Adams ជាដើម» Cole និយាយប្រាប់ BBC។
«ពេលពួកគេចាប់ផ្ដើមចេញ, ខ្ញុំគិតថាវប្បធម៌នៃការជោគជ័យនៅទីនេះចាប់ផ្ដើមធ្លាក់ចុះ ដែលធើ្វឲ្យខ្ញុំចង់ចាកចេញដែរ។ ដូច្នេះការដែលខ្ញុំទៅ Chelsea គឺដើម្បីឈ្នះ»៕
ប្រភព៖ Dailymail